ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាអ្នកនេសាទ ជនជាតិអាល្លឹម៉ង់ម្នាក់ អាចនឹងក្លាយជាបេក្ខ
ភាពបំបែកឯកទគ្គកម្មពិភពលោក ខណៈប្រមាញ់បានត្រី Halibut ដែលមានទម្ងន់ដល់ទៅ
ជិត ២៤០ គ.ក នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរ
ទេស huffingtonpost ។
ជាការពិត កាលពីខែកក្កដា កន្លងទៅក្នុងដំណើរកំសាន្តទេសចរណ៍ស្ទូចត្រីរបស់ក្រុមហ៊ុន
Angelreisen Hamburg លោក Marco Liebenow បានប្រមាញ់បានត្រីមួយប្រភេទនេះនៅ
ឯឈូងសមុទ្រប្រទេសន័រវេ ហើយអ្វីដែលជាភាពភ្ញាក់ផ្អើល និង ស្រឡាំងកាំងនោះគឺ ការ
ដែលប្រមាញ់បានត្រីដ៏ធំជាងគេមួយនេះ ពោលគឺ វាមានទម្ងន់ដល់ទៅជិត ២៤០ គ.ក
ឯណោះ ( ៥១៥ ផោន ) និងមានប្រវែងដល់ទៅជិត ៣ ម៉ែត្រ។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Marco Liebenow បន្ថែមអោយដឹងថា បន្ទាប់ពី
ប្រមាញ់បានហើយនោះ អ្វីដែលជាផលវិបាកនោះគឺថា ពិបាកក្នុងស្រង់វាចេញពីផ្ទៃទឹក
ក៏ព្រោះតែ វាមានគីឡូធ្ងន់ពេក ប្រៀបបានទៅនឹងការអូសទាញ នាវាមុជទឹកដូច្នេះដែរ។
រយៈពេល ៩០ នាទីក្រោយមក ដោយមានផលវិបាកក្នុងការលើកវាឡើងទូក លោក Mar-
co និងបុរស ៣ រូបផ្សេងទៀត ក៏បានសម្រេចចិត្តក្នុងការអូស វា ប្រទាក់ជាមួយនឹងទូក
យកទៅច្រាំងតែម្តង។
គួររំឭកផងដែរថា អាចនឹងក្លាយជាបេក្ខភាពថ្មី ទ ទួលបានការបំបែក ឯកទគ្គកម្មពិភព
លោក ជាមួយនឹងស្នាដៃប្រមាញ់បានត្រីដ៏ធំមួយនេះ ខណៈពេលដែលបេក្ខភាពនាពេល
បច្ចុប្បន្នគឺ ប្រមាញ់បានត្រីនេះ ទម្ងន់ ២០៨ គ.ក នៅAlaska ក្នុងឆ្នាំ ១៩៩៦ និងបេក្ខភាព
មួយផ្សេងទៀត ១៩០ គ.ក ក្នុងឆ្នាំ ២០០៤ នៅប្រទេសន័រវេ នេះតែម្តង៕
* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន និយមចូលចិត្ត មាននៅខាង
ក្រោម ៖
- កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ
- ផ្អើលពេញមួយទីក្រុង ខណៈបាត់សត្វចិញ្ចឹម បង្គួយទម្ងន់ធ្ងន់ មានប្រវែងជិត ២ ម៉ែត្រ
- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុង
បន្ទប់សណ្ឋាគារ
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost