ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងមួយ នៅប្រទេស
សឹង្ហបុរី ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញបុរសជាអ្នកបើកឡាន
ជំនួសអោយការមិនខ្វល់ នៅក្នុងការបញ្ជារថយន្ត គាត់បែរជាកាត់ក្រចកធ្វើព្រងើយទៅវិញ
ខណៈជាចលករជំរុញអោយអ្នកដំណើរម្នាក់ ប្រមាញ់ជាប់នូវវីដេអូមួយនេះ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ម៉េត្រូ កាលពីពេលកន្លងទៅ។
បើទោះជាមិនបានដឹង ក៏ដូចជាបានស្គាល់នូវអត្តសញ្ញាណ បុរសជាអ្នកបើកបរម្នាក់នេះក៏
ដោយ តែប្រភពសារព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវបាននិយោជករបស់ខ្លួន
ដេញចេញពីមុខតំណែងហើយ ក្រោយពីបានឃើញវីដេអូមួយនេះ ។
ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យមកពី ភ្នាក់ងារប្រតិបត្តិការរថយន្តក្រុង SMRT
អោយដឹងថា គាត់ត្រូវបានដេញចេញពីការងារភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានមួយនេះ
ក៏ដូចជាបានឃើញនូវវីដេអូមួយនេះ ។ ពួកយើងពិតជាមានការយកចិត្តទុកដាក់ជាខ្លាំង
ទៅលើ សុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ក៏ព្រោះតែវាជាភារកិច្ចអទិភាព ហើយរាល់អ្នក
បើកបរ ត្រូវបានក្រើនរំឭកជារឿយៗ ស្របពេលដែល ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ
ខ្លួនឯងនោះ ពួកយើងក៏បានធ្វើការលើកទឹកចិត្តពួកគេ អោយមានការឃ្លាំមើលសកម្មភាព
របស់អ្នកបើកបររាល់ពេលធ្វើដំណើរ។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ បន្ទាប់ពីបានសាយភាយក្នុងប្រព័ន្ធអ៊ិនធើណេត ត្រូវ
បានមហាជន តិះទៀន ក៏ដូចជារិះគន់ជាខ្លាំង និង ទង្វើមិនប្រកបទៅតាមវិជ្ជាជីវៈមួយនេះ
ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖
- អ្នកទេសចរ ចិត្តសឿង ចាក់សាក់រូបផែនទី ពិភពលោក លើខ្នង ល្បីអស់ទាស់ អោយតែ
ទៅដល់ទីណា
- ផ្អើលមើលវីដេអូ សាកសព ក្បាលពស់កំណាច វាយប្រហារ ខាំកន្ទុយខ្លួនឯង
- ល្បីពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ គ្រោះថ្នាក់ចរាចរណ៍ នៅថៃ ដ៏រន្ធត់មួយ
ដោយ ៖ រិទ្ធី
ប្រភព ៖ ម៉េត្រូ