CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តី​អង្គ​ការ សិទ្ធិ​មនុស្សៈ ចំនួន​មនុស្ស​ស្លាប់ នៅ​ស៊ីរី​កើន​ឡើង ប្រហែល ៧០.០០០ នាក់

ស៊ីអិនអិន៖ អ្នកស្លាប់នៅក្នុងប្រទេសស៊ីរី ឥឡូវនេះកើនឡើងជិតដល់ ៧០.០០០នាក់ហើយ។ នេះ
បើតាម ប្រធានផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី នាវី ភីលឡេ បានលើក
ឡើង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា នៅដើមខែមករា
កន្លងមកនេះ លោក ភីលឡេ បាននិយាយថា ប្រជាជនចំនួន ៦០.០០០នាក់ ក្នុងប្រទេសស៊ីរីត្រូវបាន
ស្លាប់ ជាតួលេខដែលលោកស្រី បានលើកឡើងនេះ ជាតួលេខដែលរន្ធត់បំផុត ហើយលោកស្រីបាន
ចោទប្រកាន់ សហគមន៍អន្តរជាតិ ក្នុងការបរាជ័យក្នុងការប្រតិបត្តិខ្លួនផងដែរ។

នៅក្នុងគណៈពេលនោះផងដែរ ភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិក ស៊ីអិនអិន បានព្យាយាមដាក់ចំនួន
ខាងលើនេះ នៅក្នុងការរំពឹងទុកនៅឡើយ។ ប្រជាជនចំនួន ៦០.០០០នាក់ បានស្លាប់ជាប្រជាជននៃ
ខេត្តដូចជា ឋឺរី ហ៊ូទី អ៊ីនឌាណា ឬ ឆែយ៉ីណេ និង វ្យូម៉ីង វាបានបង្ហាញពីចំនួនប្រជាជននេះ ស័ក្តិសម
នឹងចំនួននៅពហុកីឡដ្ឋាន ហើយក៏ជាចំនួនច្រើនជាង ៥០.០០០នាក់ នៃទាហានអាមេរិក ដែលបាន
ស្លាប់ ក្នុងសង្គ្រាមវៀតណាមទៀតផង។

សង្គ្រាមនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យខ្ទេចខ្ទីប្រទេស ចាប់តាំងពីខែមីនា ឆ្នាំ២០១១ មកនៅពេលដែល
អ្នកតវ៉ាខ្លះទៀត បានងើបបះបោរ នៅក្នុងតំបន់អារ៉ាប់ នឹងបានចាប់ផ្តើមធ្វើបាតុកម្ម ទាមទារសិទ្ធិសេរី
ភាពបន្ថែមទៀត ដែលក្នុងពេលនោះផងដែរ បានបង្ករឲ្យមានភាព មិនពេញចិត្តនៅក្នុងចលនាប្រឆាំង
នឹង ប្រធានាធិបតី បាស្សា អាល់ អាសាដ ដែលត្រូវបានតែងតាំងជាប្រធានាធិបតី ដោយសភារបស់ស៊ីរី
នៅក្នុងឆ្នាំ២០០០ ក្រោយពីឪពុករបស់លោកទទួលមរណភាព។

គ្មានតំបន់ណាមួយនៃប្រទេស ដែលជាតំបន់មានសុវត្ថិភាពគ្រប់គ្រាន់ឡើយ។ គណៈកម្មាធិការសម្រប
សម្រួលតំបន់ ដែលជាអង្គការក្រុមប្រឆំាង បាននិយាយថា មនុស្សចំនួន ១៣៦នាក់ត្រូវបានសម្លាប់ នៅ
ក្នុងសង្គ្រាមទូទំាងប្រទេសស៊ីរី កាលពីថ្ងៃអង្គារកន្លងមកនេះ ដែលក្នុងនោះមាន ៤៧នាក់ ក្នុងទីក្រុង ដា
ម៉ាស់ និង នៅតាមជាយក្រុង និង ៣២នាក់ ក្នុងទីក្រុង អេឡេពប៉ូ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ