បន្ទាយមានជ័យ ៖ បុរសម្នាក់ ដែលគេដឹងថា ជាអ្នកចាំចំការឲ្យគេ ត្រូវបានជនមិនស្គាល់មុខ លួចបាញ់សំលាប់ ខណៈកំពុងដេកលង់លក់ ក្នុងតំណេក ។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ នៅចំនុចចំការក្នុងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមសម្តី របស់សមត្ថកិច្ចបានឲ្យុដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុង ម៉ៅ ភេទប្រុស អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកណ្តាល ហើយបាន មកស៊ី ឈ្នួលចាំចំការឲ្យឈ្មោះ អឿន នុត ។
ហើយនៅព្រឹកថ្ងៃទី០៥ខែកញ្ញានេះដែរ កំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំ ដោយលោក អាត់ ខែម ស្នងការខេត្តបានចុះទៅដល់ កន្លែងកើតហេតុដើម្បីធ្វើ កោសល្យបច្ច័យ និងកំណត់ មុខសញ្ញាជនដៃដល់ ៕




