CamNews

កីឡាអន្តរជាតិ 

Messi លេងល្អ បានតែក្នុងក្រុម Barcelona តែលេងខ្សោយក្នុងក្រុមជម្រើសជាតិ

ព័ត៌មានកីឡា៖ ពាក្យសម្ដីដ៏មានន័យរបស់ អតីតខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល គឺលោក Pele បានមាន​ប្រ​សាសត្រង់ៗ បង្ហាញពីថ្វីជើងលេងរបស់ ខ្សែប្រយុទ្ធដ៏ឆ្នើម ក្នុងក្រុម Barcelona ដែលមានភាពលំអៀងនឹងគ្នា ជាមួយ​ក្រុមជម្រើសជាតិ ។ 

លោក Pele បាននិយាយថា Lionel Messi ពិតជាធ្វើបានល្អច្រើនក្នុងក្លឹប Barcelona ខណៈដែលកីឡាករ បាន​សាង​គុណសម្បត្ដិជួយ ឲ្យ ក្រុមមានឱកាសឈ្នះពានរង្វាន់ ជាច្រើនរដូវកាល ទាំង Champoins League នឹង La Liga ។ ប៉ុន្ដែបើសម្លឹងមកមើល ការប្រកួតក្រុមជម្រើសជាតិវិញ អាហ្ស៊ង់ទីន មិនដែលឃើញមាន ជោគជ័យ​ណា​ បានល្អប្រសើរនោះទេ​។ នេះគឺជា អ្វីដែលគាត់ បានមើលឃើញថា ទម្រង់លេងរបស់ កីឡាករ​ ពិតជា​លំអៀងគ្នាទាំងស្រុង ។ 

លោក Pele ក៏ធ្លាប់ជាអតីតខ្សែប្រយុទ្ធ ដ៏ល្បីឈ្មោះមួយរូបផងដែររបស់ ក្រុមជម្រើសជាតិ ប្រេស៊ីល គាត់ធ្លាប់​ចូលលេងបានចំនួន ដល់ទៅ ៦៩៤ ប្រកួត ហើយអាចរកគ្រាប់បាល់បានដល់ទៅ ៦៥០ គ្រាប់ ក្នុងឆាកជីវិត​ជាកីឡាករ ។ ហើយរអ្វីដែលគាត់រំពឹងលើកឡើង គឺគាត់សង្ឃឹមថា​ ខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់នេះ អាច​​​លេង ឲ្យបានល្អដូចជានៅក្រុម Barcelona ផងដែរ ។ 

ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News​ Messi