ព័ត៌មានកីឡា៖ លោក Roy Keane ជំនួយការរបស់ប្រធានក្រុម Aston Villa បានបោះត្រាលើ ប្រធានក្រុម Chelsea ពីភាពមិនចេះគោរពអ្នកដ៏ទៃ និង ភាពអាម៉ាសមុខ (មុខក្រាស) ហើយលើសពីនោះទៀត ផងដែរ គាត់បាននិយាយថា ទង្វើដែលប្រធាន Chelsea ធ្វើកន្លងមក គាត់គឺជា មនុស្សម្នាក់សំណាងហើយ ដែលគ្មានអ្នកចង់បំបាក់។
ដោយយល់ថាជារឿងមិនសាកសម Roy Keane មានការប្រកាន់នឹង Mourinho ជាខ្លាំងខណៈពេលដែលMourinho មកចាប់ដៃលោក និង ប្រធានរបស់លោក ស្របពេលការប្រកួតរវាងក្រុមទាំងពីរមិនទាន់បានបញ្ចប់ នៅឡើយ។ លទ្ធិផលនៃការប្រកួតនេាះ Chelsea យកឈ្នះ Aston Villa 3-0 ប៉ុន្ដែទង្វើរបស់ ប្រធានChelsea នៅពេលនោះ ធ្វើឲ្យ Roy Keane ចោទប្រកាន់គាត់ ពីបទព្យាយាមបំបាក់មុខពួកគាត់ ហើយប្រសិនបើទង្វើនេះនៅតែកើតមាន លើកក្រោយទៀត Roy Keane និងប្ដឹងដាក់ទោសរូបគាត់ហើយ។
មានសំណួរខ្លះបានចោទសួថា ហេតុអ្វីបានជា Roy Keane មិនព្រមចាប់ដៃ ប្រធានក្រុម Chelsea ចំលើយគាត់ឆ្លើយថា ព្រោះការប្រកួតនៅមានបន្ដទៀត សម្រាប់សកម្មភាពបែបនេាះគាត់ក៏ធ្លាប់ឃើញ Mourinhoធ្វើចឹងដាក់ប្រធានក្រុមដ៏ទៃដែរ តែវាជារឿងមួយដែលមិនសមទេ ចំពោះលទ្ធិផល នៃការប្រកួតមិនចេញ។ហើយសម្រាប់ការប្រកួតថ្ងៃ សៅរ៍ សង្ឃឹមថា Mourinho បោះចោលឥរិយាបទអាក្រក់បែបហ្នឹង មិនដូច្នោះទេ គាត់ និង មានរឿងហើយ។
សូមបញ្ជាក់ថា ការប្រកួតដែល Roy Keane រំពឹងទុកគឺក្រុមទាំងពីរមិនបាន ជួបប្រកួតក្នុង ខែតុលានេះទេគឺត្រូវប្រកួត ជាមួយគ្នានៅ ថ្ងៃ សៅរ៍ទី ៧ ខែកុម្ពះ ឆ្នាំ ២០១៥ បើយោងតាមការបរិច្ឆេទ កាលប្រកួតខាងលើ។
ប្រធានក្រុម Aston Villa
ជំនួយការ ប្រធានក្រុម Aston Villa
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror