CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ ត្រឹមតែមួយគ្រួសារសោះ ធ្វើអោយផ្អើល ពេញមួយព្រលាន យន្ដហោះ

ចិន ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា
បុរសចិត្ដឆេវឆាវម្នាក់  បានបង្កអោយមានការភ្ងាក់ផ្អើលយ៉ាងខំាំ្លងមួយ ដល់ក្រុមភ្ងៀវទេស
ចរណ៍ និងក្រុមសន្ដិសុខ ក្នុងព្រលានយន្ដហោះផងដែរ ខណៈដែលបុរសនោះហ៊ានវាយទូរ
កុំព្យូរទ័ររបស់បុគ្គលិក ក្នុងព្រលានយន្ដហោះ និងស្រែកខំា្លងៗ ដាក់គេឯង។

ប្រភពដដែលបានអោយដឹងថា បុរសដែលហ៊ានបង្ក និងអុកឡុក ដល់ក្រុមអ្នកធ្វើការ ក្នុង
ព្រលានយន្ដហោះនោះ គឺមានឈ្មោះ Yan Linkun ដែលជាមន្រ្ដីរដ្ឋាភិបាលចិន។ ក្រុមអ្នក
ធ្វើការផ្នែកត្រួតពិនិត្យសំបុត្រ​​​  ជើងហោះហើរផ្លូវអាកាស  បានអោយដឹងថា លោក Yan
ព្រមទាំងគ្រួសារគាត់    ប៉ុន្មាននាក់ទៀត បានកើតកំហឹងភ្លាមៗ  គ្រាន់តែលឺថា ជើងយន្ដ
ហោះហើរ របស់គាត់ ត្រូវបានចេញដំណើរមុននេះបន្ដិច។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានឃើញក្រុមសន្ដិសុខ ជួយអន្ដារាគមន៍ឬមានវិធាន
ការទប់ស្កាត់ ទៅលើជនអគតិនោះទេ  គឺក្រុមសន្ដិសុខ បានត្រឹមតែឈមើល បុរសដែល
ពោពេញដោយកំហឹងនោះ បោក និងវាយកម្ទេចចោលរបស់របរនៅកន្លែងធ្វើរបស់ ក្រុម
អ្នកត្រួតពិនិត្យសំបុត្រយន្ដហោះប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា  រឿងរ៉ាងដែលមើលទៅ  មានការហូសចិត្ដនេះ  ត្រូវបានកើតឡើង
ក្នុងព្រលានយន្ដហោះ Changshui ខេត្ដយូណាន ប្រទេសចិន។ ជាមួយគ្នានេះដែរគេនឹង
ធ្វើការណែនាំ និងដាក់ទោសលោក  Yan តាមផ្លូវច្បាប់យ៉ាងណានោះ គឺនៅមិនទាន់ដឹង
នូវឡើយទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទ
ប្រភព៖ newsday


Tags: international news strange entertainment