CamNews

ម៉ូតូ 

ម៉ូតូ Kawasaki Z1000 ស៊េរីថ្មី នឹងវាយលុកចូល ទីផ្សារម៉ូតូនៅកម្ពុជា (មានវីដេអូ)

ម៉ូតូ Kawasaki Z1000 គឺជាប្រភេទម៉ូតូ ម៉ូដែលថ្មី ដ៏ប្លែក និង ទាក់ទាញបំផុត ជាងម៉ូតូធំផ្សេងៗ
ដែលរូបរាង ស្រស់ស្អាត ទំនើប លក់ដាច់ និង ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងនៅតំបន់អឺរ៉ុប។

ម៉ូតូ Kawasaki Z1000 ត្រូវតុបតែ និងរចនាម៉ូដឡើងល្អឥតខ្ចោះជាមួយនឹងចង្កៀងបំភ្លឺខាងមុខ
មានភ្នែកពីរ ជាប់គ្នា រាងស្លីម និង មានបំពុងផ្សែងស៊ីមាំង ភ្លោះពីរនៅសង ពិតជាទាក់ចិត្ត និង
គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចវាយលុបទីផ្សារម៉ូតូធំ នៅតំបន់អាស៊ី  ជាពិសេសនៅ
កម្ពុជាបច្ចុប្បន្ន ម៉ូតូធំកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់យុវវ័យ។

ម្យ៉ាងវិញទៀត ម៉ូតូ Kawasaki Z1000 ម៉ូដែលថ្មី ឆ្នាំ២០១៣នេះ មានបំពាក់ជាមួយនឹងម៉ាស៊ីន
៤ មានកំលាំងម៉ាស៊ីន  ១០០០សេសេ ខ្លាំង  អាចប្រកួតប្រជែងជាមួយនឹង  Yamaha R6, R1
និង Honda CBR បានជាមួយនឹងកំលាំង  ១០០០សេសេ ដូចគ្នា  ដែលមានតំលៃលក់នៅលើ
ទីផ្សារប្រទេសអង់គ្លេស ១០,៩៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2013 Kawasaki Z1000