CamNews

កីឡា 

ខ្សែប្រយុទ្ធ Man United អះអាងថា Real Madrid គឺជាក្រុមខ្លាំងបំផុតលើលោក

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Man United ដែលបានផ្ទេរជើងចូលទៅកាន់ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង នោះ​បានពេញចិត្ដនឹងការសម្រេចចិត្ដនេះណាស់ រហូតហ៊ានអះអាងថា​ Real Madrid គឺជាក្រុមខ្លាំងបំផុតលើលោក ដែលគាត់ធ្លាប់ស្គាល់។ 

Javier Hernandez វ័យ ២៦ ឆ្នាំត្រូវបាន Man United ផ្ទេរជើងចូលទៅឲ្យ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីឆ្នាំ ២០១៤។ រហូតមកទាល់ពេលនេះ កីឡាករមានឱកាសចូលរួមប្រកួតបានចំនួន ២៤ ដង ហើយអាច​រកបានពិន្ទុជូនក្រុមចំនួន ៦ គ្រាប់ ក្នុងនោះ ពីរប្រកួតចុងក្រោយ កីឡាករអាចរកគ្រាប់បានលបាន ៣ គ្រាប់ ដោយប៉ះជាមួយ Atletico Madrid និង Celta Vigo ឆ្លៀតឱកាស ក្រុមអវត្ដមាន Gareth Bale និង Karim Benzema ។ 

កីឡាករបានទទួចប្រាប់បន្ថែមទៀតដែរថា ពេលនេះគាត់គឺជាកីឡាកររបស់ Real Madrid ហើយគាត់មិនដឹងថា​ពេលណាគាត់និងចាកចេញពីទីនោះទេ តែអ្វីដែលគាត់ចង់សង្កត់ធ្ងន់ពេល​នេះគឺ ថាគាត់បង្កើតស្នាដៃល្អៗសម្រាប់​​ក្រុម ។ 

Javier Hernandez ទទួលបានការគាំទ្រជាខ្លាំងពីមិត្ដរូមក្រុម ក្រោយពីមើលឃើញពីសមត្ថភាពពិតប្រាកដ​ មួយរយៈពេលកន្លងមកនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Javier Hernandez Real Madrid