CamNews

យល់ដឹង 

បំបៅកូនជាក្រុម នៅទីសាធារណៈ ដើម្បីគាំទ្រ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ថ្មីៗនេះ នៅកោះ Mallorca ប្រទេសអេស្បាញ សកម្មភាពនាំគ្នាអោយកូនបៅ ជាក្រុម ត្រូវបាន
គេធ្វើឡើង ដោយមានការចូលរួមពីស្ដ្រីជាមាតាជាច្រើន នៅទីកំសាន្ដសាធារណៈ។

នេះគឺជាគំនិតមួយ ដើម្បីគាំទ្រទៅដល់សកម្មភាពចិញ្ចឹមកូនដោយទឹកដោះម្ដាយ។ យុទ្ធនាការ
នេះ ជាការលើកទឹកចិត្តអោយអ្នកម្ដាយទាំងឡាយ ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង ជំនួសអោយ
ការពឹងផ្អែកទាំងស្រុងទៅលើតែផលិតផលសម្រេច។

ស្ដ្រីជាមាតារាប់រយនាក់ មកពីគ្រប់តំបន់ក្នុងប្រទេសអេស្បាញ បានមកទីនេះដើម្បីលំហែកាយ
និងនាំគ្នាអោយកូនបៅ ដើម្បីបង្កើតឯតទគ្គកម្មដ៏អស្ចារ្យនេះ។ ស្រ្ដីជាម្ដាយម្នាក់ បានអោយដឹង
ថា ៖"នេះគឺជាសកម្មភាពដ៏គួរអោយចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា ស្ដ្រីជាម្ដាយទាំងឡាយនៅទូ
ទាំងពិភពលោក នឹងចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួន"៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: breastfeeding​ ,  group ,  breastfeed ,  mother and child