CamNews

តារា 

Hyoyeon សមាជិក Girl’s Generation ត្រូវបានគេប្តឹងទៅប៉ូលិសថា នាងបានវាយមិត្តភក្តិរបស់នាង

ថ្ងៃនេះយើងបាន ទទួលព័ត៌មានថា Hyoyeon សមាជិកក្រុម ចំរៀង Girl’s Generation ត្រូវបាន មិត្តភក្តិ របស់នាងផ្តឹងថា នាងបានវាយរូបគេ កាលពីម្សិលមិញ នៅពេលដែល លេងសើចហួស ហេតុ ។



រឿងនេះបាន កើតឡើងនៅឯ Yongsan ទីក្រុង សេអ៊ូល នៅពេលដែលនាង និងមិត្តម្នាក់នោះ ទៅលេង ផ្ទះមិត្តភក្តិផ្សេង ម្នាក់ទៀត ។ នាវេលាម៉ោង ១២ និង ៣០ នាទីយប់ នាងនិងមិត្តភក្តិ ក៏ប្រលែង លេងសើចជាមួយគ្នា ដល់ពេល លេងសើចជ្រុល បុរសនោះ ក៏ត្រូវ Hyoyeon វាយមួយដៃ ចំផ្ទៃមុខ ។ បន្ទាប់ ពីតាមការ សួរចំលើយ និងវិនិច្ឆ័យ បានអោយដឹងថា វាគ្រាន់តែជា រឿងអចេតនា ប៉ុណ្ណោះ ។ ហេតុការ ពេលនោះគឺ នាងលេងសើច ជាមួយនិង មិត្តភក្តិនាង ដោយថានាង នឹងធ្លាក់ទៅក្រោម ពីជាន់នេះហើយចំណែក មិត្តភក្តិប្រុសនោះ ក៏លេងជាមួយ ដោយធ្វើជា ទៅចាប់នាង ហើយដៃរបស់នាង ក៏បុកជាមួយ មុខរបស់ មិត្តភក្តិប្រុសនោះ ចំត្រង់ភ្នែក ។


អ្នកទាំង ២ មិនមានអ្នកណា ជាប់ទោសអ្វីនោះទេ ហើយត្រូវបានប៉ូលិស ដោះស្រាយពីរឿង យល់ច្រលំ និងបានណែនាំ ថាកុំលេងសើច អោយជ្រល់ហួសហេតុពេក នៅពេលក្រោយៗ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer girl generation hyoyeon