CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម ទទួលនាវាមុជទឹក Kilo 636 ទីបី ពីរុស្ស៊ី

កាលពីថ្ងៃមិញនេះ (៣១មករា) នាវា Kilo 636 ទីបី ក្នុងចំណោម ៦គ្រឿង ដែលរុស្ស៊ីផលិតឱ្យវៀត
ណាម បានមកដល់កំពង់ផែយោធា Cam Ranh ក្នុងខែត្រ Khanh Hoa ក្រោយពីបានធ្វើដំណើរឆ្លង
សមុទ្រ រយៈពេលជាង ៤០ថ្ងៃ។

នាវាដឹកទំនិញ Rolldock Star (ហូឡង់) កាលពីថ្ងៃទី ២៨មករា បានដឹកនាវាមុជទឹក Kilo 636 ដែល
មានស្លាកលេខ 184 Hai Phong បានមកសំចតនៅក្បែរឆកសមុទ្រ Cam Ranh។ ហើយនៅព្រឹក
ថ្ងៃទី ៣១នេះ នាវាមុជទឹក 184 Hai Phong ត្រូវបានគេដាក់ចុះពីនាវា Rolldock Star និងត្រូវបាន
បណ្ដានាវាការពាររបស់កងទ័ពជើងទឹក អូសចូលកំពុងផែ Cam Ranh នៅថ្ងៃត្រង់នេះ។

នាវាមុជទឹក 184 Hai Phong គឺជានាវា Kilo 636 ទីបី ក្នុងចំណោម ៦គ្រឿង ដែលរុស្ស៊ីផលិតឱ្យ
វៀតណាម។ នាវាទាំងនេះ ត្រូវបានផលិតឡើងដោយរោងចក្រ Admiralty របស់រុស្ស៊ី។

នេះគឺជានាវាមុជទឹកប្រភេទទំនើប មានសមត្ថភាពវាយប្រហារទៅលើនាវាមុជទឹក នាវាចម្បាំងលើ
ទឹក និងបណ្ដាគោលដៅផ្សេងទៀត។

បច្ចុប្បន្ន កងទ័ពជើងទឹករបស់វៀតណាម កំពុងតែគ្រប់គ្រងនាវាមុជទឹកប្រភេទនេះ ចំនួនពីរគ្រឿង
ហើយ 184 Hai Phong គឺជានាវាទីបី។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VNexpress


Tags: វៀតណាម Vietnam submarine Kilo 636 184 Hai Phong នាវាមុជទឹក