ព័ត៌មានរូបភាព ៖ ចម្លែកចិត្តទៀតហើយ !! ជាថ្មីម្តងទៀត ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ
សូមនាំអារម្មណ៍ទស្សនិកជន ជាពិសេសប្រិយមិត្តអ្នកអាន ដែលកំពុងតែរវល់លេង ហ្វេស
ប៊ុក ងាកមកមើលអត្ថបទរូបភាពស្តីពី ហេតុផលចម្លែកបំផុត ដែលនាំអោយមានការលែង
លះមកពីជុំវិញពិភពលោក ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ហេតុផលទាំង
នោះចម្លែកដល់កំរិតណាទៅ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅ
ខាងក្រោមនេះ ទាំងអស់គ្នាណា ៖
លោក Grigory Toporov វ័យ ៤៧ ឆ្នាំ មកពី ប្រទេស រុស្ស៊ី ត្រូវបានភរិយាលែងចោល
ខណៈអវយវៈភេទបានបាក់ អំឡុងពេលប្រតិបត្តិការ ក្រោយការវះកាត់ បន្ទាប់ពីការត្អូញ
ត្អែរពីភរិយាថា អាប្អូនគាត់តូចពេក។
ស្រ្តីជាភរិយា មកពីសហព័ន្ធ អារ៉ាប់អ៊ីមីរ៉េត លែងលះជាមួយស្វាមី ខណៈគាត់ព្យាយាម
មើលមុខរបស់នាងជាលើកដំបូង នោះគឺរយៈពេល ៣០ ឆ្នាំក្រោយ ពីការរៀបការ ។
ស្រ្តីជាភរិយាម្នាក់ មកពីប្រទេសចិន ប្រកាសលែងប្តី បន្ទាប់ពីមានមន្ទិលសង្ស័យថា ស្វាមី
របស់ខ្លូន និយាយពាក្យថា លែងគ្នា អូនស្រឡាញ់បង និង អត់ទ្រាំ ទៅកាន់ដៃគូស្នេហាថ្មី
តាមរយៈទូរស័ព្ទ ខណៈពេលពាក្យទាំងនេះ ត្រូវបាននិយាយដដែលៗជាច្រើនដង ដោយ
សត្វសេករបស់ខ្លួន៕
លោក Wang Yueting វ័យ ៥៦ ឆ្នាំមកពីប្រទេសចិន ប្រពន្ធសុំលែង ខណៈគាត់លក់របរ
របស់មានតម្លៃ ដើម្បីធ្វើការគាំទ្រ និងផ្សព្វផ្សាយដល់កម្មវិធីប្រកួតកីឡាអន្តរជាតិ កាលពី
ឆ្នាំ ២០០៨ ( 2008 Beijing Olympics ) ។
លោកស្រី Eliza Barbu វ័យ ៧០ ឆ្នាំ បានលែងស្វាមីរបស់ខ្លួន ក្រោយពីរៀបការជាមួយគ្នា
បាន ៥០ ឆ្នាំ ខណៈស្វាមីខ្លួន បានយកលុយចូលនិវត្តន៍ ទៅចំណាយលើការចិញ្ចឹមសត្វ
ឆ្កែវង្វេងដល់ទៅ ២០ ក្បាល ដែលមានពេលខ្លះទុកអោយគាត់អត់អាហារក៏មាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ online