ភ្នំពេញ៖ លោក អ៊ឹម ជីវ៉ា ដែលមហាជនស្គាល់ថា ជាតារាសម្តែង និងជាពិធីករ នៅលើកញ្ចក់ទូរ
ទស្សន៍ផងនោះ ត្រូវបានអ្នកចូលរួមក្នុងកម្មពិធីសម្ពោធក្លឹប លេនសុន កាលពីយប់មិញនេះ មើល
ឃើញថាតារាសម្តែងតូចល្អិតរូបនេះ បានខ្វែងដៃខ្វែងជើងជាខ្លាំង ក្នុងការរៀបចំទទួលភ្ញៀវ និង
មិត្តភក្តិនៅក្នុងសិល្បៈ ដែលអញ្ជើញទៅចូលរួមក្នុងកម្មពិធីសម្ពោធក្លឹប លេនសុន របស់បងធម៌
លោកកាលពីយប់មិញ ។
នៅក្នុងពិធីសម្ពោធក្លឹប លេនសុន នៅតាមបណ្តោយផ្លូវទេពផន កាលពីរាត្រីទី២១ខែមិថុនា នេះ
ដែរ ត្រូវបានគេមើលឃើញថា មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនី
ដែលជិតស្និទ្ធ នឹងលោក អ៊ឹម ជីវ៉ា ជាច្រើននាក់ចូលរួមយ៉ាងសប្បាយរីករាយ ។ ចំពោះការសម្ពោធ
ក្លឹបកម្សាន្ត លេនសុន របស់បងធម៌លោក អ៊ឹម ជីវ៉ា កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ នេះ
ត្រូវបានគេមើលឃើញថា តារាសម្តែងរូបនេះ ហាក់មមាញឹកយ៉ាងខ្លាំង ស្ទើរដកដង្ហើមមិនដល់គ្នា
ក្នុងការរៀបចំ និងទទួលរាក់ទាក់ភ្ញៀវ ដែលទៅចូលរួមក្នុងពិធីសម្ពោធនោះ ។
សម្រាប់ក្លឹប លេនសុន ដែលមានទីតាំងនៅ តាមបណ្តោយផ្លូវ ទេពផន នឹងទើបតែបើកសម្ពោធនេះ បើតាមការបង្ហើបប្រាប់ពីអ្នកគ្រប់គ្រងក្លឹបលោក យៀម រិទ្ធី បានប្រាប់ឲ្យដឹងថាចំពោះក្លឹប លេនសុន
រៀបចំឡើងអស់រយៈពេល៥ខែ និងបានចំណាយទុនអស់ជាង ៣០ម៉ឺនដុល្លារ ។
លោកបានបន្តថា ក្លឹបនេះមានលក្ខណៈប្លែកពីគេ ដោយបានរៀបចំ និងតុបតែងដេគ័រយ៉ាងល្អស្រស់
ស្អាត តាមរបៀបក្លឹបកម្សាន្ត នៅបណ្តាប្រទេសជិតខាងដូចជា វៀតណាម និង សាំងហ្គាពួរ និងមាន
កន្លែងអង្គុយធំទូលាយ អាចផ្ទុកភ្ញៀវបានរហូតទៅដល់ជាង ៤០០នាក់ ។
នៅក្នុងពិធីសម្ពោធនេះ លោក យៀម រិទ្ធី បានឲ្យដឹងថា ចាប់ពីថ្ងៃបើសម្ពោធនេះទៅក្លឹប លេនសុន
ក៏មានការបញ្ចុះតំម្លៃរហូតទៅដល់ ៣០% រាល់ទំនិញទាំងអស់ និងមានការបញ្ចុះតំម្លៃពិសេស៥០%
សម្រាប់ស្រី្តៗផងដែរ ពេលចូលទៅកម្សាន្តក្នុងក្លឹបមួយនេះ។
គួរកត់សម្គាល់ផងដែរថា នៅក្នុងក្លឹបកម្សាន្ត លេនសុន នេះដែរ លោក អ៊ឹម ជីវ៉ា ក៏ជាអ្នកមើលការ
ខុសត្រូវ ម្នាក់ផងដែរ ព្រោះថាក្លឹបកម្សាន្តមួយនេះ គឺជាក្លឹបរបស់បងធម៌របស់លោក ដែលគាត់ទុក
ចិត្តលោក អ៊ឹម ជីវ៉ា ក៏បានប្រគល់ការងារជាច្រើនឲ្យទទួលខុសត្រូវ ។ តែទោះជាយ៉ាងណា ម្ចាស់
ក្លឹបកម្សាន្តមួយនេះ មិនត្រូវបាន អ៊ឹម ជីវ៉ា បង្ហើបប្រាប់ឈ្មោះ ឲ្យបានដឹងឡើយ ដោយលោកគ្រាន់
តែបង្ហើបប្រាប់ថា ជាមន្រ្តីមានមុខមានមាត់ម្នាក់ និងជាអ្នកជំនួញដ៏ធំមួយរូបផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល