CamNews

កំសាន្ត 

សារាយ សក្ខណា នៅតែស្រស់​ស្អាត ក្រោយ​សម្រាល​កូន​រួច

ភ្នំពេញ៖ បន្ទាប់ពីអតីត តារាសម្តែងសម្បុរស្រអែម មានឈ្មោះបោះសំឡេង លេចធ្លោខ្លាំង កាលពីអំឡុងឆ្នាំ ២០១២- ២០១៣ អ្នកនាង សារាយ សក្ខណា បានសម្រាលកូនស្រីរួច កាលពីដើមខែមីនារួច មកគេសង្កេតឃើញថារូបសម្រស់ របស់នាងហាក់ នៅតែស្រស់សោភា មិនមានការអន់ថយឡើយ បើទោះជាពេលនេះ នាងបានក្លាយទៅជាម្តាយរបស់ គេហើយក៏ដោយ ។

បើទោះបីជាពេលនេះ អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង សារាយ សក្ខណា បានក្លាយទៅជាម្តាយ មានកូនពូនជា ចៅហើយក៏ដោយ តែបើនិយាយពីរូបសម្រស់របស់នាង នៅតែមានភាពស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ដដែល មិនមានការអន់ថយឡើយ ទោះជានាងទើប តែឆ្លងកាត់ ការសម្រាលកូន បានត្រឹមតែជាង២០ថ្ងៃក៏ដោយ ។

រូបថតជាច្រើនសន្លឹកដែល អ្នកនាង សារាយ សក្ខណា បានបង្ហោះបង្អួតអ្នកលេង Facebook បានសរបញ្ជាក់ឲ្យឃើញ ពីភាពសុខសប្បាយ រាងកាយរឹងមាំទាំងនាង និងកូនហើយចំពោះរូបសម្រស់របស់នាងនៅតែស្អាតដដែល មិនមានការ បាក់រូបឆោមឡើយ ។ ហើយទាក់ទងនិង ទំនាក់ទំនងនាង និងស្វាមីវិញ គឺកាន់តែមានភាពផ្អែមល្ហែម កាន់តែខ្លាំងទៀត ក្រោយពីពួកគេទាំងពីរនាក់ បានទទួលចំណងដៃអាពាហ៍ពិពាហ៍ គឺកូនស្រីម្នាក់ដែលស្រស់ស្អាត ហើយលើសពីនេះ ទៀតនោះ តារារូបនេះ ក៏បានចាត់ទុកថា កូនស្រីបណ្តូលចិត្តនាង គឺជាកាដូដ៏ពិសេស សម្រាប់ខួបកំណើតនាង និង ស្វាមីនៅក្នុងឆ្នាំនេះទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh