CamNews

កីឡា 

ដំណឹង​ល្អ Luis Suarez មាន​ឱ​កាស​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វិញ​ហើយ

ព័ត៌មានកីឡា៖ ឆ្លងកាត់បទពិសោធន៍ ទោសកំហុសកន្លងមកកាលពីប្រកួត បាល់លើពិភពលោក កីឡាករ​​ ​Luis Suarez បាន​សម្រេច​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ដោយ​ខាំ​កីឡាករ​ដៃ​គូប្រកួត  Giorgio Chiellini ធ្វើ​ឲ្យ​របួស​​ស្មា​ ជា​​ការ​​កាត់​​ទោស​របស់​អង្គ​ចៅ​ក្រម​ Luis​ Suarez ​ត្រូវ​ផ្អាក​ការ​ប្រកួតរយៈពេល ៤ ខែ និង​ដក​​បេក្ខភាព​​ពីការ​ប្រកួត​ក្រុម​​ជម្រើស​​ជាតិ​​ផង។ 

ប៉ុន្ដែ​​បើ​​យោង​​តាម​​ការ​​ស្នើរ​សុំ​របស់​ CAS​ គ្រប់​យ៉ាង​អាច​និង​ប្រែ​ប្រួល​ សម្រាប់​ឱកាស​​ចូល​​លេង​​​សា​​ជា​​ថ្មី​របស់​​កីឡាករ​ម្នាក់​​នេះ ពីព្រោះផ្អែកលើសម្ដីរបស់លោក​​​​​ Oscar Tabarez ប្រធាន​ក្រុម​ជម្រើស​​ជាតិ​​​​​​ Uruguay មាន​បំណង​ថា Luis Suarez អាច​វិល​​ត្រលប់​ចូល​​រួម​​​ប្រ​កួត​​ក្នុង​​ក្រុម​​ជម្រើស​​ជាតិ​​វិញ​​​នៅ​​ថ្ងៃ​សុក្រ​​​នេះ​ ដែល​​ប៉ះ​​​ជា​​មួយ​ Saudi Arabia ។ ​ហើយ​​​គាត់​​និ​ង ទៅ​ធ្វើការ​ពិភាក្សា​ផ្ទាល់​ជាមួយ​ Suarez ឲ្យ​មុន​​​ថ្ងៃ​​នៃ​​ការ​​ប្រកួត​ ហើយ​និង​បំពាក់​លេខ​ទី​ ២២​​ ក្នុង​ក្រុម។​

ថ្វីត្បិតក្រុមជម្រើសជាតិឈប់ស្វាគមន៍គាត់ តែសម្រាប់ក្រុម Barcelona នៅតែត្រូវការគាត់ជានិច្ច​ ហើយ​គាត់​ក៏​បានចូលរួមបង្កើតស្នាដៃជួនក្រុម ក៏មិនតិចដែលចាប់ការឈានជើង​ចូល​មក​ដល់។​​ ហើយ​​ចំពោះ​ការ​វិល​ត្រ​លប់​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិម្ដងនេះ មិនដឹង​ថា​ កីឡាករ​យល់​​ព្រម​​ដោយ​​​ក្ដី​រីក​រាយ​ឬ​យ៉ាង​​ណា​ទេ ប៉ុន្ដែ​នេះ​ជា​ច្បាប់​កីឡា​ប្រ​ចាំ​ប្រ​ទេស​។






 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 



Tags: Sport News Luis Suarez​ Oscar Tabarez Uruguay