CamNews

ម៉ូតូ 

Kawasaki Ninja ស៊េរីថ្មី បង្ហាញម៉ូតូធំបែប Sport ដ៏ស្រស់ស្អាត មានរង្វង់កង់ធំជាងមុន

ម៉ូតូ​ Kawasaki Ninja 250R ជាប្រភេទម៉ូតូ Sport មួយដ៏ទាក់ទាញ ក្នុងចំណោមម៉ូតូធំ ផ្សេងៗ​ជាច្រើន ទៀត ដែលមានឈ្មោះល្បីល្បាញ នៅលើពិភពលោក។ ម៉ូតូ Kawasaki Ninja 250R ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាតនេះ ត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធធុងទឹកត្រជាក់ ការពារម៉ាស៊ីន មិនឱ្យក្តៅ មានធុង សំាងធំ អាចផ្ទុកសំាងបាន ១៨លីត្រ។

ម៉ូតូ Kawasaki Ninja 250R ស៊េរីថ្មី ដ៏ប្រណិតនេះ បានតុបតែង និងរចនាម៉ូដឡើង យ៉ាងល្ងឥតខ្ចោះ មាន រូបរាងខាងក្រៅ គួរឱ្យចាប់អារម្មណ៍ ប្លែក មានអំពូលភ្លើងបំភ្លឺផ្លូវខាងមុខ មានភ្នែកពីរនៅជាប់គ្នា អាចបំភ្លឺ ផ្លូវបានច្បាស់ល្អ នៅពេលយប់។ ជាពិសេស អ្វីដែលកាន់តែទាក់ទាញនោះ គឺ កន្លែងរចនាម៉ូដថ្មី ងាយ ស្រួលអង្គុយ សំបកដកង់ស្វិតធន់ល្អ មានរង្វង់ទំហំ ១៧អ៊ីង ធំជាងស៊េរីចាស់ អមជាមួយនឹងបំពង់ផ្សែង ស៊ីមាំងថ្មី វែង ដ៏ទាក់ចិត្ត បង្កើតបានជា ម៉ូតូបែប Sport មួយ ដ៏ទាន់សម័យសំរាប់មិត្តយុវវ័យនាសម័យ ទំនើបនេះ។

ម៉ូតូ Kawasaki Ninja 250R ម៉ូដែលថ្មី ឆ្នាំ២០១៤ ស៊េរីនេះ គឺមានតំលៃលក់នៅលើទីផ្សារបរទេស មាន តំលៃ ៤,៤៤៩ ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Kawasaki Ninja 250R