CamNews

ប្លែកៗ 

កប់ខ្លួនឯងត្រឹម.ក ដើម្បីការពារដីធ្លី

បុរសម្នាក់នៅប្រទេសចិន បានសម្រេចចិត្តជីករណ្ដៅ និងកប់ខ្លួនឯងត្រឹមក ដើម្បីប្រឆាំង
នឹង
អាជ្ញាធរ ដែលកំពុងបំផ្លាញព្រៃឈើ យកដីធ្វើផ្ទះ។

លោក Zhou Haijue (អាយុ ៦២ឆ្នាំ) នៅ Shiliu នៃខេត្ត Guangdong ប្រទេសចិន បានដាំដើមឈើ
ជាង ៤,០០០ ដើម ដើម្បី​ធ្វើអោយព្រៃឈើដែលនៅក្បែរផ្ទះរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្ដែអាជ្ញាធរបានសម្រេចចិត្តប្រើប្រាស់ដីទីនេះដើម្បីសាងសង់ផ្ទះ ព្រមទាំងបានកាប់បំផ្លាញដើម
ឈើដែលគាត់បានដាំ។​

លោក Zhou Haijue ថ្លែងថា ៖ "ជារៀងរាល់យប់ ដើមឈើត្រូវបានកាប់រំលំ ព្រៃដែលខ្ញុំខំដាំជាង
៣០ឆ្នាំមកនេះ ត្រូវបានកាប់បំផ្លាញស្ទើរតែទាំងអស់"។

ដើម្បីការពារដីធ្លី ការពារព្រៃឈើ និងដោយសារមិនមានជម្រើសផ្សេងទៀត លោក Zhou Haijue
ក៏បានសម្រេចចិត្តជីករណ្ដៅ កប់ខ្លួនឯងត្រឹម.ក ដើម្បីប្រឆាំងនឹងអាជ្ញាធរ ដែលបាន និងកំពុងកាប់
បំផ្លាញព្រៃឈើ។ លោក Zhou Haijue ថ្លែងបន្ដថា លោកនឹងធ្វើបែបនេះរហូតដល់ពេលណាដែល
អាជ្ញាធរទទួលស្គាល់ថា ដីនេះជាកម្មសិទ្ធិរបស់គាត់។

លោក Zhou Haijue ថ្លែងថា ៖ "ក្រុមអ្នកតំណាងរដ្ឋាភិបាលបាននិយាយថា ពួកគេទទួលស្គាល់
និងពិចារណាលើការតវ៉ានេះ ដូច្នេះខ្ញុំមិនគួរកប់ខ្លួនឯងជាច្រើនសប្ដាហ៍ទៀតនោះទេ។ ទោះជា
យ៉ាងនេះក្ដី ខ្ញុំនឹងនៅតែធ្វើបែបនេះបន្ដទៀត ប្រសិនចាំបាច់"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: Protest neck land china