ប្លែកៗ ៖ យោងតាមប្រភពព័ត៌បរទេស ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បាន
បញ្ជាក់អោយដឹងថា មានទារកវ័យ ១៨ ខែម្នាក់ត្រូវបានរកអោយឃើញថា គេមានពុកចង្កា
ដូចទៅនឹងមនុស្សពេញវ័យអញ្ជឹងដែរ។
គួរបញ្ជាក់ផងដែរថា ទារកម្នាក់នោះមានឈ្មោះថា Aditya Kumar ដែលមានអាយុទើបតែ ១៨ ខែមក
ពីតំបន់ជនបទ Bihar ប្រទេសឥណ្ឌា ហើយត្រូវបានរកអោយឃើញថា គេមានជម្ងឺប្លែកម៉្យាង ស្រប
ពេលការវិវត្តន៍នៃរូបរាងរបស់គេ លឿនជាងវ័យ។
លើសពីនេះទៅទៀត បើយោងទៅតាមសម្តីឪពុកម្តាយរបស់ Aditya Kumar បានបញ្ជាក់អោយដឹង
ផងដែរថា គេមានសភាពធម្មតាដូចទៅនឹងទារកដទៃៗទៀតដែរនៅពេលដែលបានចាប់កំណើត ក៏
ដូចជារយៈពេលមួយឆ្នាំក្រោយមក តែមិនបានប៉ុន្មានផង ទម្ងន់ ក៏ដូចជាការវិវត្តន៍នៃរាងកាយរបស់
គេមានការប្រែប្រួលយ៉ាងខ្លាំង ពោលគឺ គេមានពុកចង្កា ដូចទៅនឹងមនុស្សពេញវ័យដូច្នេះដែរ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ leakarea