ចិន៖ តាមការអោយដឹងពីសារពត៌មានក្នុងស្រុក នៃប្រទេសចិនមួយ ដែលបានចុះផ្សាយ
កាលពីពេលថ្មីៗនេះថា ទារកប្រុស ដ៏អភ័ព្វម្នាក់ ដែលទើបតែកើតបាន មិននឹងទាន់បាន
ឃើញពន្លឺព្រះអាទិត្យស្រួលផង ក៏ត្រូវបានម្ដាយយកទៅបោះចូល ទៅក្នុងបំពង់លូរទឹក
បង្គន់។
តែអ្វីដែលជាសំណាងនោះ ទារកដែលត្រូវម្ដាយ យកទៅបោះចោលនោះ ក៏ត្រូវបានកម្មករ
ស្ដារលូរ បានជួបប្រទះ ហើយក៏លើកយកមកលើ ដើម្បីជួយសង្រ្គោះ។ ប្រភពខាងលើបាន
បញ្ចាក់ថា រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងខេត្ដ Zhejiang ប៉ែកខាងកើតនៃប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់ដឹង និងស្គាល់អត្ដសញ្ញាណ របស់មា្ដយទារក
តូចមួយនេះទេ។ ហើយគេក៏ចង់ដឹងដែរថា ហេតុអ្វីបានជាម្ដាយទារកនោះធ្វើបែបនេះ?
ដោយ៖ នារី
ប្រភព៖ dailymail