CamNews

កីឡាអន្តរជាតិ 

អាមេរិក លើពាន World Cup 2015 ក្រោយផ្ដួល ជប៉ុន ដែលធ្លាប់ជាគូរសត្រូវចាស់ យ៉ាងអាម៉ាស់

ព័ត៌មានកីឡា៖​ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ World Cup ពិភពលោក ផ្នែកនារី ក្នុងរដូវកាលនេះ​ បានធ្លាក់ទៅ​កណ្ដាប់ដៃអាមេរិក ក្រោយពីជួបគូរប្រកួតចុងក្រោយប៉ះជាមួយ ប្រទេសជប៉ុនក្រោមលទ្ធផលពិន្ទុ​ ៥-២។ 

អាមេរិក បានក្លាយជាប្រទេសទី១លើលោក ជាមួយនឹងឱកាសនៃការទទួលបានជ័យជំនះ ពានរង្វាន់ World Cup ពិភពលោក ៣ រដូវកាល(១៩៩១,១៩៩៩ និង ២០១៥) ផ្នែកស្ដ្រីបូករួមទាំងមួយការប្រកួតចុងក្រោយនេះ។ ដៃគូរប្រកួត ដែលអាចឡើងដល់វគ្គផ្ដាច់​ព្រ័ត្រស្ទើរគ្រប់ការប្រកួត នៃរដូវកាលនីមួយៗ គឺច្រើនមាន​តែ អាមេរិកតែប៉ុណ្ណោះ ខណៈដែល កាលពី​រដូវកាល​មុន គឺ ២០១១ ក្រុមជម្រើសជាតិអាមេរិក បានជួបមុខគ្នាជាមួយ ជប៉ុន ប៉ុន្ដែលទ្ធផល​ត្រូវ ចាញ់ ប្រទេសជប៉ុន។ 

ឱកាសដែលអាមេរិកអាចទទួលបានជ័យជំនះ គឺស្ថិតក្រោមការរកពិន្ទុដោយកីឡាការិនី Carli Lloyd រកពិន្ទុបាន​តាំងតែពី ៣ នាទីដំបូងនៃការប្រកួតម្ល៉េះ ដោយកីឡាករិនីរូបនេះ អាចរកបានរហូតដល់ទៅ ៣ គ្រាប់​គឺ នាទីទី ៣, ៥ និង ទី១៦ ក្រោយមកទៀត ដោយកីឡាការិនី Lauren Holiday នៅនាទីទី ១៤ និង Tobin Heath នៅនាទីទី ៥៤។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ cbc

 


Tags: Sport News FiFa World Cup America