កាលពីថ្ងៃទី ១៦កញ្ញា នៅលើទំព័រប្លក់ជាច្រើនរបស់ចិន គេឃើញមានរូបថតនារីវ័យក្មេងម្នាក់
អាក្រាតកាយ ដើរផ្សារ និងដើរនៅតាមផ្លូវសាធារណៈក្នុងក្រុងសម្បូរដោយមនុស្ស។ នារីម្នាក់
នេះ មានអាយុប្រហែលជា ២០ឆ្នាំ មានមុខមាត់ស្រស់ថ្លា និងដូចទៅនឹងការសំដែងភាពយន្ដ
យ៉ាងដូច្នោះដែរ។
នារីអាក្រាតកាយ រួមជាមួយនឹងមិត្តភ័ក្ដម្នាក់ដែលស្លៀកពាក់ធម្មតា បាននាំគ្នាចូលក្នុងផ្សារ
ទំនើប មួយកន្លែងដែលមានមនុស្សច្រើន។ ពេលចេញមកវិញ ពួកគេត្រូវរត់យ៉ាងលឿនដើម្បី
គេចចេញពីការតាមប្រមាញ់ របស់ក្រុមអ្នកថតរូប។
បន្ទាប់ពីរូបថតរបស់នារីនេះ ត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែត មនុស្សមួយចំនួនយល់
ថា នេះសកម្មភាពមិនប្រក្រតី អ្នកខ្លះថាពួកគេប្រហែលជាមានជម្ងឺផ្លូវចិត្ត។ ជាងនេះទៀត
មានអ្នកខ្លះគិតថា វាគ្រាន់តែជាការរៀបចំរបស់ជនណាមួយនោះតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី តាមការពិសោធ ប្រការខាងលើនេះអាចជាគំនិតរៀបចំរបស់អ្នកមានណា
ម្នាក់នៅក្នុងតំបន់ដែលនារីនោះបង្ហាញខ្លួន។ គេសង្ស័យថា អ្នកនៅពីក្រោយខ្នងរឿងនេះ អាច
ជាម្ចាស់ផ្សារទំនើបដែលនារីអាក្រាតកាយនោះបានចូលទិញទំនិញ ដោយមូលហេតុថា ដើម្បី
ធ្វើអោយឈ្មោះរបស់ផ្សារទំនើប បានល្បីល្បាញជាងបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14