ភ្នាក់ងារ របស់ Lee Jongsuk បានបដិសេធថា តារាសំដែង Lee Jongsuk គ្មានទំនាក់ទំនង ស្នេហាជាមួយ Suzy សមាជិកក្រុម miss A ទេ។
ម្សិលមិញនេះ មានពាក្យចចាមអារាម បានផ្សព្វផ្សាយ បន្ទាប់ពី ប្រភពកាសែតមួយ បានអះអាងថា ពួកគេមានរូបថត ដែល Lee Jongsuk និង Suzy បានណាត់គ្នា ហើយដំណឹងពិសេសនេះ នឹងត្រូវបានដាក់ផ្សាយ នៅថ្ងៃស្អែក។
ភ្នាក់ងារ របស់ Lee Jongsuk បានចេញមុខបដិសេធ នូវពាក្យចចាមអារាម នោះថា៖ Lee Jongsuk មិនដែលបានជួប Suzy ទេ ពួកគេក៏មិនធ្លាប់ ធ្វើការងារជាមួយគ្នាដែរ ហើយក៏មិនដែលសំដែងរឿង ជាមួយគ្នាទៀត។ មិនដឹងជាពាក្យចចាមអារាម នោះចេញមកពីណាទេ។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ koreaboo