CamNews

ព័ត៌មានអន្តរជាតិ 

១៦នាក់ រងរបួស ដោយសារ ធ្លាក់យន្តហោះ នៅឯព្រលាន យន្តហោះ រ៉ូម

រ៉ូម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ដែលចុះផ្សាយ កាលពីថ្ងៃ អាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៣
នេះថា មាន មនុស្ស១៦នាក់ បានរងរបួសនៅក្នុង ឧបទ្ទវហេតុមួយ ស្ថិតឯអាកាសយានដ្ឋាន
Fiumicino របស់ក្រុងរ៉ូម កាលពីយប់ថ្ងៃសៅរ៍ នៅពេលដែលយន្តហោះប្រភេទ ATR 72 មួយគ្រឿង
បានចុះចតខុសផ្លូវ នៅពេលចុះចត។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន AGI បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ក្នុងចំណោម ជនរងគ្រោះ
ទាំងអស់ នោះមានស្ថានភាពធ្ងន់ធ្ងរ។ ហើយអ្នកដំណើរមាន៤៦នាក់ និង ក្រុមអាកាយានិក ៤នាក់
ទៀត បានកំពុងនៅ លើយន្តហោះ នៅពេលដែលមានឧបទ្ទវហេតុនោះ។

យន្តហោះដដែលនោះ បានខកខានក្នុងការព្យាយាមរបស់ខ្លួន ដើម្បីចុះចតនៅលើ ផ្លូវយន្ដហោះចុះ
ឡើង លេខ៣ ដែលយន្តហោះបានមានសភាពហោះចុះឡើងៗ ហើយ និងបានទ្រេតស្លាប យន្តហោះ
ទៅខាងស្តាំ។ ចំពោះផ្នែកសំខាន់ៗនៃយន្តហោះនោះ បានធ្លាក់ទៅលើស្មៅ ហើយស្ពឺចក្រខាងស្តាំ
បានធ្វើឲ្យខូចស្លាប កង្ហារនៃស្លាបចក្រ ដែលបានបំផ្លិចបំផ្លាញទាំងស្រុង។


ព្រមជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ទីភ្នាក់សុវត្ថិភាពជើង
ហោះហើររបស់អ៊ីតាលី បានរួសរាន់ធ្វើការស៊ើបអង្កេតមួយ ដើម្បីចាប់ផ្តើមប្រមូលភស្តុ តាងអង្កេត
ចំពោះឧបទ្ទវហេតុនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ