ម៉ិកស៊ិចកូ៖ តារាចម្រៀងអាយុ២២ឆ្នាំ ដែលមានសម្រស់ស្រស់ស្អាត បានចូលរួមដាក់បញ្ចាំង ភាពយន្ដគំនូរជីវចលរឿង «Hotel Transylvania 2» នៅទីក្រុង Cancun ប្រទេសម៉ិចស៊ីចកាលពីថ្ងៃទី១៤ ខែមិថុនាម្សិលមិញទទួលបានការចាប់អារម្មណ៍ និងលេចធ្លោជាងគេ ជាមួយនឹងភាពសិចស៊ី បញ្ចេញគល់ភ្លៅ និងគល់សុដន់របស់នាង ជាមួយនឹងឈុតពណ៌ក្រហមឆ្អិនឆ្អៅ ។
នាង Selena Gomez ហាក់លេចធ្លោក្នុងព្រឹត្តិការណ៍ភាពយន្ដ គំនូរជីវចលរឿង «Hotel Transylvania 2» ដែលធ្វើឡើងនៅឯសណ្ឋាគារ Ritz Carlton ស្ថិតក្នុងទីក្រុង Cancun ប្រទេសម៉ិកស៊ិក ។ ដោយនាងស្លៀកពាក់ រ៉ូបពណ៌ក្រហមឆែក ជិតដល់ក្រលៀន និងដើមទ្រូងសិចស៊ី ទាក់ភ្នែកទស្សនិកជន និងអ្នកចូលរួមក្នុងកម្មវិធីឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង លើរូបនាងជាពិសេសកាមេរ៉ា របស់អ្នកកាសែត បានតាមផ្តិតយករូបនាងឥតដាច់ទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល