CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី វៀតណាមបញ្ជា អោយបញ្ឈប់ ការធ្វើការតវ៉ា បាតុកម្ម និង កុបកម្មខុសច្បាប់ គ្រប់ រូបភាព

ព័ត៌មានអន្តរជាតិ ៖ ស៊ិនហួរ ទំព័រសារព័ត៌មានរដ្ឋចិន បានចេញសម្រង់ អត្ថបទសារព័ត៌មាន អោយ ដឹងថា អាជ្ញាធរប្រទេសវៀតណាម កាលពីថ្ងៃទី   ១៨  ម្សិលមិញ  បានដាក់ពង្រាយប៉ូលីស នៅខាង ក្រៅស្ថានទូតចិន ប្រចាំក្រុង ហាណូយ ស្របពេលដែល បណ្តាក្រុមបាតុករ ធ្វើការតវ៉ា មានលក្ខណ ទ្រង់ទ្រាយតូច ត្រូវបានក្រុមប៉ូលីស បំបែក ក្នុងអំឡុង ថ្ងៃដូចគ្នានេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍     ចុងសប្តាហ៍កន្លងទៅ   នាយករដ្ឋមន្រ្តី  ប្រទេស វៀតណាម លោក Nguyen Tan Dung បានបញ្ជា អោយបញ្ឈប់    ការធ្វើការតវ៉ា បាតុកម្ម និង កុបកម្មខុសច្បាប់ គ្រប់ រូបភាពទាំងអស់ ។ លោកបានបញ្ជា អោយផ្នែកសន្តិសុខ គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវចាត់វិធានការ ជាក់ស្តែង ដើម្បីរក្សាអោយបាន នូវសណ្តាប់ធ្នាប់ និង ការពារសុវត្ថិភាព ដល់បណ្តារោងចក្រ សហ គ្រាស បរទេស ។


គួរបញ្ជាក់ ក្នុងអំឡុង ១ សប្តាហ៍ចុងក្រោយនេះ    ប្រជាជនវៀតណាម បានផ្អើលនាំគ្នា ធ្វើកុបកម្មទូ ទាំងប្រទេសយ៉ាងសាហាវ ដោយមានការដុតបំផ្លាញ  បណ្តារោងចក្រ សហគ្រាសចិន ជាដើម ក្នុង នោះជនជាតិចិន ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ច្រើនជាង ១០០ នាក់ផ្សេងទៀត ទទួលរង របួស ស្របពេលដែល ជនជាតិចិន ច្រើនជាង   ៣០០០ នាក់ ត្រូវបានរដ្ឋាភិបាល ជម្លៀសទៅស្រុក កំណើតវិញ កាលពីថ្ងៃចុងសប្តាហ៍ តាមរយៈ នាវាសង្គ្រោះ ។


គួរបញ្ជាក់ថា ករណីផ្ទុះកុបកម្ម ប្រឆាំងចិន     នៅទូទាំងប្រទេសវៀតណាម  អាចកើតឡើងទៅបាន ក្រោយពីមានបញ្ហាតានតឹង ក៏ដូចជា ប្រឈមស្តីពី ជម្លោះសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam China Beijing Hanoi