ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea ឈួលចុងច្រមុះជាខ្លាំងជាមួយ អ្នកគាំទ្រក្រុម Arsenal ដែលបានស្រែកចំអកខ្លាំងៗមកកាន់ក្រុមរបស់គាត់ ដោយលើកឡើងច្បាស់ៗ ថា Chelsea គួរឲ្យធុញ Chelsea គួរឲ្យធុញ ( boring, boring Chelsea ) ក្រោយពីក្រុមគាត់មិនអាចផ្ដួល Arsenal បាន។
ក្រុមអ្នកគាំទ្ររបស់ ក្រុម Arsenal បានបាញ់ពាក្យសម្ដីទៅកាន់ថ្នាក់ដឹកនាំក្រុម Chelsea ចំៗក្រោយពី ការប្រកួតបង្ហាញពីលទ្ធផល ០-០ ដែលជាហេតុធ្វើឲ្យលោក Jose Mourinho ខឹងក៏ខ្លាំងដែរ។ លោក Mourinho បានថ្លែងបកត្រលប់ទៅកាន់អ្នកគាំទ្រទាំងនោះវិញតាមរយៈសន្និសិតការសែតថា ក្រុមដែលគួរឲ្យធុញគឺមិនមែនជាក្រុមគាត់នោះទេ គឺជាក្រុមដែលតស៊ូការប្រកួត ១០ ឆ្នាំហើយដោយគ្មានទទួលបានជោគជ័យ ទាល់តែសោះ នោះទើបជាអ្នកដែលគួរឲ្យធុញ។ អ្នក គាំទ្រ និងចាំមើលក្រុមរបស់អ្នកជោគជ័យអស់ ១០ ឆ្នាំហើយនៅមិនទទួលបានជ័យជំនះទៀត ហេតុដូច្នេះហើយ នោះទើបជារឿងគួរឲ្យធុញ។ ប៉ុន្ដែសង្ឃឹមថា ពាក្យសម្ដីដែលគេស្រែកខ្លាំងនោះ មិនសំដៅមកពួកយើងទៅចុះ។
Chelsea នៅតែបន្ដមហិច្ឆិតាមាំមួនរបស់ខ្លួនដដែល បើទោះបីជាមិនអាចផ្ដួលក្រុមម្ចាស់ផ្ទះបាន ហើយត្រួវទទួលការចំអកពីសំណាក់ក្រុមដៃគូរសត្រូវទៀត ។ ប៉ុន្ដែខណៈពេលនៃការប្រកួតបានចាប់ផ្ដើម លោក Jose Mourinho ពិតជាមើលទៅមានទំនុកចិត្ដខ្ពស់នឹងផ្ដួលក្រុមនេះបានណាស់ ប៉ុន្ដែលទ្ធផល បានត្រឹមតែពន្ទុស្មើគ្នាប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror