CamNews

តារា 

រតនៈ ពិសី បែកបាក់ស្នេហ៍ ជាមួយសង្សារនៅបារាំង

ភ្នំពេញ៖ មុននេះបន្តិចមានព័ត៌មាន ដ៏រសើបមួយ លេចធ្លាយចេញមកថា ចំណងស្នេហ៍ឆ្លងទ្វីប
រវាងតារាចម្រៀងស្រីវ័យក្មេង សាច់សខ្ចីកញ្ញា រតនៈ ពិសី ជាមួយបុរសអាណិកជនខ្មែរ រស់នៅ
ប្រទេសបារាំង កំពុងតែជួបនូវឧបសគ្គ យ៉ាងធ្ងន់ធ្ងរដែលអាច ឈានទៅរកផ្លូវ បែកបាក់ ។ខណៈ
ដែលព័ត៌មាននេះ លេចរសាយមិនទាន់ ទាំងបានប៉ុន្មានផង ក៏ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀត
មកថា ពេលនេះចំណងស្នេហ៍ រវាងអ្នកទាំងពីរបានដើរ ដល់ផ្លូវបំបែកវិញទៅហើយ។

បើផ្អែកតាមប្រភពពីអ្នកជិតស្និទ្ធ តារាស្រីរូបនេះបានបង្ហើបប្រាប់LookingTODAYឱ្យដឹងថា ពេល
នេះចំណងស្នេហ៍ឆ្លងទ្វីប របស់កញ្ញា រតនៈ ពិសី និងគូស្នេហ៍នៅ បារាំងបានជូប នឹងភាពប្រេះឆា
ជាមួយគ្នា ព្រោះតែភ្លើងប្រច័ណ្ឌ ពីសំណាក់បុរសនោះ មកលើ ពិសី ខ្លាំងពេក ទើបធ្វើឲ្យជូបនូវ
បញ្ហាជាច្រើនយ៉ាងដូច្នេះ ។

ប្រភពខាងលើបានបន្តថា ដោយសារតែការហួងហែង ខ្លាំងពេលនេះហើយ ទើបធ្វើឱ្យស្រីស្រស់
រតនៈ ពិសី សម្ដែងអារម្មណ៍ធុញថប់ និងសម្រចចិត្តដកខ្លួនចេញ ពីសង្វៀនស្នេហ៍ទៅវិញ យ៉ាង
ដូច្នេះតែម្តង។

ជុំវិញព័ត៌មានខាងលើនេះកញ្ញា រតនៈ ពិសី បានផ្តល់បទសម្ភាសន៍ ជាមួយគេហទំព័រ Looking
TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ឱ្យដឹងថា ចំពោះព័ត៌មានខាងលើ
នេះ គឺជារឿងពិត ព្រោះនាងនឹងបុរសជាគូសង្សារម្នាក់នោះ បានបែកបាក់ស្នេហ៍ជាមួយគ្នាវិញ
ហើយ។

កញ្ញា រតនៈ ពិសី បាននិយាយឱ្យដឹងទៀតថា ចំណងស្នេហ៍ឆ្លងទ្វីបរវាងនាង និង បុរសនៅបារាំង
គឺបានកាត់ផ្តាច់ពីគ្នាទៅវិញ ប្រហែលជា២ខែមកហើយ។ នៅពេលសួរថា តើមកពីមូលហេតុអ្វីបាន
ជាពិសីនិង គាត់បញ្ឈប់ការទាក់ទងគ្នា យ៉ាងឆាប់រហ័យយ៉ាងដូច្នេះ? ចំពោះសំនួរនេះត្រូវបានកញ្ញា
រតនៈ ពិសី ប្រាប់ថា ពិបាកណាស់..បង ! ម្យ៉ាងគាត់នៅឆ្ងាយ..ហើយមួយវិញទៀតនោះខ្ញុំក៏មិនសូវ
ចូលចិត្ត អ្នកដែលហួងហែងច្រើនពេកដែរ..!"។

កញ្ញា រតនៈ ពិសីបានបន្តថា និយាយឱ្យចំទៅ គឺគាត់(គូរស្នេហ៍) ហួងហែង និង ប្រច័ណ្ឌខ្លាំងពេក
ហើយនៅពេលដែលខ្ញុំ ធ្វើអ្វីមួយដោយមិនបានប្រាប់ គឺគាត់ខឹងខ្លាំងតែម្តង ពោលគឺនៅពេលដែល
ធ្វើអ្វី ត្រូវឱ្យដំណឹងទៅគាត់ ។ដូច្នេះទើបខ្ញុំ គិតថាអ្វីដែលគាត់កំពុង តែធ្វើនេះវាហួសហេតុ ដូចជា
បិទសិទ្ធិសេរីភាពខ្លាំងពេកហើយ..។

ស្រីស្រស់ពិសី បាននិយាយបញ្ជាក់ថា ព្រោះតែការមិនយល់និង ទុកចិត្តគ្នាទៅវិញទៅមកនេះហើយ
ទើបបានជានាង សម្រេចចិត្តដើរចេញទាំងមិនស្តាយ ក្រោយនូវអ្វីដែលធ្លាប់សាង ឡើងជាមួយគ្នាពី
មុនៗមកនោះ។

ទោះបីជាយ៉ាងណាក្តី កញ្ញា រតនៈ ពិសី ក៏បានបញ្ជាក់ដែរថា ពេលនេះនាងចង់ទុកបេះដូង របស់ខ្លួន
ឱ្យនៅទំនេរមួយរយៈសិន ទើបចាប់ផ្តើសាងជីវិតស្នេហ៍ជាថ្មី ជាមួយនឹងបុរសដែលនាងគិតថា ជា
មនុស្សល្អ និង អាចរស់នៅជាមួយគ្នា ទៅថ្ងៃអនាគត់បានណោះ៕

សូមអាន៖ បែកធ្លាយថា ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗ ព្រោះមានអ្នកទីបីចូលជ្រែក

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Photo by LookingTODAY

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rattanak pisey entertainment khmer star singer