CamNews

យល់ដឹង 

មាសនិងលោហធាតុមាននៅលើផែនដី ពីពេលណា?

មាសនិងលោហធាតុពណ៌ ស នៅលើផែនដីមានតាំងពីជាង៤ពាន់លានឆ្នាំមុន
និងក្រោយការធ្លាក់អាចម៍ផ្កាយយ៉ាងច្រើនមកលើភពផែនដី។




ក្រុមអ្នកវិទ្យសាស្រ្ដជឿថា បណ្ដារ៉ែមាសធំៗទាំងអស់នេះបានកើតឡើងក្នុងកំឡុងពេលនៃការ
កកើតផែនដីនៅពេលដែលលោហធាតុផ្សេងៗលើផ្ទៃផែនដីត្រូវឆេះក្ដៅនិងរលាយ ហើយវាក៏
បានលិចចុះទៅផ្នែកខាងក្នុងនៃផែនដីដែលបាននាំយកទាំងលោហធាតុមានតម្លៃទៅជាមួយ។

ចុងបញ្ចប់នៃកំឡុងពេលនោះ នៅលើផ្ទៃផែនដី យើងពុំឃើញមានមាសនិងលោហធាតុមាន
តម្លៃច្រើននោះទេ។ស្ថានភាពនេះបានអូសបន្លាយរហូតដល់មានភ្លៀងអាចម៍ផ្កាយបានចាប់
ផ្ដើមវាយប្រហារមកលើភពផែនដី។

ក្នុងការធ្លាក់ភ្លៀងអាចម៍ផ្កាយដ៏ធំនោះ គេជឿថាមានវត្ថុធាតុប្រមាណជា២០ពាន់លាន រួមមាន
ទាំង​មាសនិងប្រាក់ដែលបានធ្លាក់មកលើផែនដីតាមរយៈភ្លៀងអាចម៍ផ្កាយដែល​បាន​អូស​បន្លាយ​រហូតដល់២០០លានឆ្នា ំ។

ភ្លៀងអាចម៍ផ្កាយទាំងនេះហើយបានបំពេញកន្លែងជំនួសឱ្យមាស និងលោហធាតុនៅ​លើ​ផ្ទៃ​ផែន​ដី​ដែល​​​ត្រូវ​​បាន​​បាត់​បង់​កាល​ពី​មុន វា​ក៏​បាន​បង្កើត​​ជា​​អណ្ដូង​រ៉ែ​លោហ​ធាតុ​មាន​តម្លៃ​ដែល​មនុស្ស​កំពុង​ទាញ​យក​ផល​ជា​រៀង​រាល់​ថ្ងៃ ។

ការស្រាវជា្រវខាងលើត្រូវបានបង្ហើបឱ្យដឹងដោយក្រុមភូគព្ភវិទូនៃសកលវិទ្យាល័យ Bristol
ក្រោយពីការពិសោធទៅលើអាចម៍ផ្កាយដែលបានរកឃើញនៅ Greenland ។ ក្រុមអ្នកវិទ្យា
សាស្ដ្រជឿថា អាចម៍ផ្កាយនេះបានចូលរួមក្នុងការបង្កើតផែនដីផងដែរ៕


ដោយៈសូរីយ៉ា
តាមៈ Daily Mail

Tags: