CamNews

កីឡា 

ហង្សក្រហម Liverpool ​ប្រើ​សមាសភាព​អ្នក​ក្លាហានប្រកាស​សង្គ្រាម​ជាមួយនឹង Real Madrid

ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool ដែលស្ពាយយកជោគជ័យចំនួន ៥ ប្រកួតកន្លងមក ក្នុង​រដូវ​កាល Premeir League នេះ និងត្រូវចូលខ្លួនមក ប្រយុទ្ធដណ្ដើមដំណែង Champions League ជាមួយនិង Real Madrid។

អស់រយៈពេលមួយរយៈកន្លងមក ដែល liverpool ក្លាយជាតួឯក​ដើប្រ​កាសសង្គ្រាម​ជាមួយ​ក្រុម​ដ៏ទៃ​​រហូត​ទទួល​​បានជោគជ័យ ប៉ុន្ដែមកដល់ពេលនេះ ​Liverpool និងប៉ះជាមួយ Real Madrid ក្នុង​ឱ​កាស​​​​មួយ​​ដែល LIverpool គេងស្រមៃអស់រយៈពេល​ ៥ ឆ្នាំមកហើយ។ សម្រាប់​ការបាត់​បង់​ឱកាស​​រយៈ​ពេលពេល ៥ ឆ្នាំមក នេះ Liverpool ពិតជាកើតទុក​មិនសុខចិត្ដ ក៏ខិតខំប្រឹងប្រែង​ពង្រឹង​វិជ្ជា​គុណ​​ឡើង​​វិញ​ក្ដោប​​ក្ដាប់​​ឱ​កាស​​​​ក្រោយ ទៀត ប៉ុន្ដែនៅពេលនេះ ​ពិតជាដូចការ​គិតទុក​របស់​ក្រុម​មែន គឺខ្លួនមានពេលនេះម្ដងទៀត។ ចំណែក Real Madrid នៅពេលដែល​ខ្លួនកំពុង​ស្ថិតក្នុងការ​ប៉ុន​ប៉ង​វាយ​ប្រហា ក៏មិនបាននៅស្ងៀមដែរ ក្រុម​​ខិត​ខំហ្វឹកហាត់ និង សំ​លៀង​អាវុធរង់ចាំទទួល​ការចូល​មក​ឈ្លាន​ពាននេះដែរ។​ សម្រាប់ការប្រយុទ្ធ​មួយនេះ មិន​ត្រឹម​តែ​ Liverpool នឹង Real Madrid ទេ​ដែល​និង​ប្រឈម​មុខ​ដាក់គ្នា ប៉ុន្ដែ​ក៏​នៅ​មាន Manchester City នឹង Bayurn Munich ក៏ត្រូវ​ប្រកាស​សង្គ្រាម​នឹងគ្នាដែរ។ 








ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Liverpool Real Madrid