CamNews

ព័ត៌មានជាតិ 

Ebola មិនទាន់​មក​ដល់​កម្ពុជាទេ ខណៈ​វៀតណាម ថៃ និង​មីយ៉ាន់ម៉ា ប្រកាស​អាសន្ន

ភ្នំពេញ៖ មន្រ្តីសុខាភិបាលកម្ពុជា បានថ្លែងអះអាងថា ប្រទេសកម្ពុជា នៅមិនទាន់មានការឆ្លងរីករាលដាលជំងឺ Ebola នៅឡើយ គ្រាដែលមានសេចក្តីរាយការណ៍ នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០១៤ ថានៅប្រទេសថៃ វៀតណាម និងមីយ៉ាន់ម៉ា កំពុងប្រាប់ឱ្យដឹងពីស្ថានភាពជំងឺនេះ ។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ប្រាប់មជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅ ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤ នេះឱ្យដឹងថា បើសិនជាប្រទេសកម្ពុជា អាចឆ្លងនូវជំងឺ Ebola នេះមែន កម្ពុជាក៏បានត្រៀមខ្លួនរួចជាសេ្រច សម្រាប់ចាត់វិធានការ ការពារនៃការឆ្លងវីរុសនេះ។

លោកវេជ្ជបណ្ឌិតបន្ដថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលដំណឹង ជាផ្លូវនៃការឆ្លងជំងឺ Ebola របស់ប្រទេសជិតខាង ដូចជាប្រទេសថៃ មីយ៉ាន់ម៉ា និងវៀតណាមនោះទេ តែលោកបានទទួលតែដំណឹង ពីប្រទេសអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ ដែលមានករណីសង្ស័យថា បានឆ្លងនូវជំងឺនេះ តែពេលដែលពិនិត្យទៅ មិនមានរោគសញ្ញានេះទេ។

លោកបន្ថែមថា បើសិនជាប្រទេសកម្ពុជា អាចឆ្លងនូវជំងឺ Ebola នេះមែន កម្ពុជាក៏បានត្រៀមខ្លួនរួចជាសេ្រច សម្រាប់ចាត់វិធានការការពារ នៃការឆ្លងវីរុសនេះ ដោយអ្នកដែលបានឆ្លងជំងឺនោះ ត្រូវយកមកព្យាបាលនៅបន្ទប់ដោយទ្បែក នៅពិនិត្យនៅបន្ទប់ពិសោធន៍។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ សូមប្រយ័ត្នបើមានករណីអ្វីមួយកើតទ្បើង ប្រញាប់ប្រញាល់ជាបន្ទាន់ ដើម្បីពិនិត្យនូវស្ថានភាពនៃជំងឺ៕

រូបភាព ឯកសារ ស្តីពី ទិន្នន័យ ជម្ងឺ Ebola

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh