CamNews

តារា 

ស៊ុំ សុម៉ាលី ខ្មាស់គេខ្លាំង​ណាស់ ពេលប្រុសចាប់​ថើបមាត់ (Video inside)

តារាសម្តែងដែលកំពុងតែមាន ឈ្មោះបោះសំឡេងដូចឡើង កាំជណ្តើរ ស៊ុំ សុម៉ាលី បច្ចុប្បន្នកំពុង
តែមមាញឹក ស្ទើររកពេលសម្រាកគ្មាន ព្រោះនាងត្រូវជាប់ថត ខារ៉ាអូខេបទចម្រៀង និងថតខ្សែភាព
យន្ត ឲ្យផលិតកម្មជាច្រើន។

ក្រោយពីតារាសម្តែងរូបនេះ ថតបញ្ចប់រឿង «រលកបោកខ្សាច់រួចមក» នាពេលថ្មីៗនេះ នាងក៏ទើប
តែថតបទបញ្ចប់ខារ៉ាអូខេ ឲ្យផលិតកម្មភ្លេងរីខត ( Pleng Record ) ដែលជាលក្ខណៈជាសាច់រឿង
(Story) ផងដែរ ។ សម្រាប់ការថតខារ៉ាអូខេ បទចម្រៀងនៅក្នុងផលិតកម្ម Pleng Record ដែលជា
មែកធាងរបស់ ផលិតកម្មហង្សមាសនេះ កញ្ញា ស៊ុំ សុម៉ាលី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
នៅក្នុងបទ “ស្នេហាបេះដូង ៣៦០ ដឺក្រេ” ។

បន្ទាប់ពីផលិតកម្មសាន់ដេ បានចេញលក់អាល់ប៊ុមថ្មី VCD vol ១១៨ នៅលើទីផ្សារនាពេលថ្មីៗរួចមក
មហាជនក៏ដូចជាអ្នកតាមដាន បទចម្រៀងបានចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះបទចម្រៀងមួយបទ ដែលអតីតស្រីស្អាតចំណាត់ថ្នាក់លេខ៣ របស់ទស្សនាវត្តីធម្មជាតិ កញ្ញា ស៊ុំ សុម៉ាលី បានសម្តែង ។
តាមរយៈបទចម្រៀង ដែលតារាសម្តែងបែបមនោសញ្ចេតនា អន្លង់អន្លោចរូបនេះបានសម្តែងមានចំ
ណងជើងថា «ស្អែកឈប់យំ» ដែលច្រៀងដោយលោក ហង្ស ឧត្តមម៉ានី ។ បទនេះផងដែរ នាងត្រូវ
បានតួរឯកប្រុសចាប់ថើបមាត់ ដោយមិនបន្ធូរដៃ និងត្រូវបានជនមួយក្រុម ចាក់សម្លាប់មួយកាំបិត ។

តាមរយៈការសម្តែងខារ៉ាអូខេ នៅក្នុងបទចម្រៀង «ស្អែកឈប់យំ» នេះស្រីស្រស់មុខមានមន្តស្នេហ៍
កញ្ញា ស៊ុំ សុម៉ាលី បានប្រាប់ឲ្យ LookingTODAY ដឹងលាយឡំនឹងសំណើចថា “ចំពោះការសម្តែងនៅ
ក្នុង បទចម្រៀងមួយបទនេះ គឺខ្ញុំមានការពិបាកយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវធ្វើទឹកមុនឲ្យសម ទៅតាមឈុត
ដូចជាមានប្លង់មួយ ត្រង់កន្លែងគេចាក់សម្លាប់ខ្ញុំ។ កន្លែងហ្នឹងគឺពិបាកធ្វើ ទឹកមុខមែនទែន ទាំងខ្ញុំនិងតួ
ប្រុស បង ម៉ានី ។

រយៈពេលជិត៤ឆ្នាំហើយ ដែលខ្ញុំបានចូលក្នុងសិល្បៈ នេះលើទីមួយក្នុងជីវិតរបស់ខ្ញុំ ដែលត្រូវតួប្រុស
ចាប់ថើបមាត់បែបនេះ។ ពេលគេចាប់ថើបមាត់អញ្ចឹង ខ្ញុំមានអារម្មណ៍ថា ខ្មាសគេខ្លាំងណាស់។ ឈុត
ហ្នឹងធ្វើឲ្យខ្ញុំពិបាកខ្លាំងណាស់ ” ។

តារាសម្តែងសាច់សរម៉ដ្ឋរលោងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “រាល់ថ្ងៃនេះខ្ញុំមានការ មមាញឹកយ៉ាង
ខ្លាំងទាំងការសម្តែង និងឡើងតាមស្ថានីយ ទូរទស្សន៍នានា ហើយនាពេលកន្លងទៅថ្មីៗនេះ ខាងស្ថា
នីយទូរទស្សន៍គេបានទាក់ទងឲ្យខ្ញុំឡើងច្រៀងច្រើនដែរ តែខ្ញុំអត់ទាន់ Ok ជាមួយគាត់ហើយខ្ញុំរាងខ្លាច
ចិត្តពួកគាត់ ដែលពេលគាត់ហៅខ្ញុំអត់បានទៅអីចឹង “។

សម្រាប់ថ្ងៃឆ្លងឆ្នាំថ្មី ២០១២ ចូល ២០១៣ នេះស្រីស្រស់ ស៊ុំ សុម៉ាលី បានទៅឆ្លងឆ្នាំនៅឯក្រុងសៀម
រាប ជាមួយក្រុមគ្រួសាររបស់នាង និងជួយកាត់បន្ថយភាពនឿយហត់ នាពេលកន្លងមកផងដែរ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sum somaly entertainment khmer star