CamNews

សំណើច 

សំណើច រឿង៖ ជួនពេលដំណាលគ្នា

ថ្ងៃមួយ មាន​បុរស​ ៣​នាក់​ កំពុងអង្គុយផឹកស្រាបៀរ​ពិភាក្សា​គ្នា   អំពី​ការ​កើត​ពេល​ដំណាលគ្នា​ នៅ​ក្នុង​បា១​កន្លែង។

បុរស​ទី ១៖ ប្រ​ព​ន្ឋ​ខ្ញុំ​ បាន​អាន​រឿងនិទាន​  អំពី​ទីក្រុង​២ បន្ទាប់​មក​  នាង​ប្រសូត​បាន ​ ទារក​ភ្លោះ​២  ពិតជា​អស្ចារ្យ​មែន​
បុរស​ទី ២៖ គួរ​អោយ​អស់សំណើច​ណាស់ ប្រ​ព​ន្ឋ​របស់ខ្ញុំ បាន​អាន​រឿង​ទិទាន​អំពី ទាហាន​៣​នាក់ រួច​នាង​ប្រសូត​បាន​ទារក​ភ្លោះ​៣
បុរស​ទី ៣៖ កំពុង​ផឹកស្រា​បៀរ  មិន​ទាន់​អស់ពី​មាត់​ស្រួលបួល​ផង ឧទាន​ដោយ  ​ភ្ញាក់ផ្អើល  ព្រះ​ជា​ម្ចាស់​អើយ! ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​ជា​បន្ទាន់​
បុរស​ទី ១ និង ទី​២ សួរ​ថា៖ មាន​បញ្ហា​អ្វី​កើតឡើង?
បុរស​ទី ៣៖ បាន​លាន់​ម៉ាត់​ថា ពេល​ខ្ញុំ​ចាក​ចេញពីផ្ទះ ប្រ​ព​ន្ឋ​ខ្ញុំ   បាន​អាន​រឿងនិទាន  ​អំពី​អា​លី​បា​បា និង​ចោរព្រៃ​សែសិប​អ្នក !!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke