CamNews

សំណើច 

សំណើច រឿង៖ ដំរីដេញ!

លោកគ្រូម្នាក់បានដកស្រង់អត្ថបទមួយចេញពីកាសែត Cambodia Daily ដើម្បីបង្រៀនសិស្ស
របស់គាត់ អត្ថបទនោះនិយាយពីសត្វដំរី ដែលបំផ្លិចផ្លាញដំណាំ ប្រជាជនបង្ក   ការភ័យខ្លាច
និងបានជាន់មនុស្សមួយចំនួនអោយស្លាប់ផង។ មុននឹងលោកគ្រូចូលទៅក្នុងខ្លឹមសារមេរៀន
របស់គាត់ លោកគ្រូរូបនេះបានប្រើបច្ចេកទេស និយាយពីលំនាំបញ្ហាខ្លះៗដូចតទៅនេះ៖

លោកគ្រូ៖ ពេលប្អូនលឺពីសត្វដំរី តើប្អូនគិតដល់អ្វីខ្លះ?
សិស្ស៖ (រៀបរាប់លក្ខណៈរបស់ដំរី)។
លោកគ្រូ៖ តើប្អូនខ្លាចដំរី រឺទេ?
លោកគ្រូ៖ ខ្ញុំគិតថាប្អូនមិនខ្លាចតែដំរីដែលផ្សាំង រួចតែប៉ុណ្ណោះបើដំរីនោះមិនទាន់ផ្សាំង ប្អូន
ពិតជាខ្លាចមិនខាន។ អញ្ចឹងបើដំរីដេញតើប្អួនត្រូវធ្វើអ្វីខ្លះ?
សិស្សប្រុស៖ រត់ឡើងដើមឈើ!
សិស្សស្រីម្នាក់៖ រត់មិនរួច ពីដំរីទេលោកគ្រូ។
លោកគ្រូ៖ ចុះតើប្អូនត្រូវធ្វើដូចម្តេចទៅ? (លោកគ្រូសួរទៅសិស្សស្រីនោះ)
សិស្សស្រីម្នាក់៖ បើដំរីដេញចាប់អោបប្រមោយ លោកគ្រូ។
លោកគ្រូ៖ អុញម៉េចអញ្ចឹង?

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ បងធម៌!
-សំណើច រឿង៖ ភាពទាក់ទាញ!
-សំណើច រឿង៖ អាយុរបស់សត្វកណ្តុរ!
-សំណើច រឿង៖ ខ្ញុំដើរជាមួយស្រីស្អាត ទៅតាមក្រោយ! ហា​! ហា!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke