CamNews

ព័ត៌មានអន្តរជាតិ 

ឥណ្ឌា បិទច្រកក្នុងក្រុង ក្រោយការស្លាប់ សិស្សសាលាពេទ្យ ដែលគេចាប់ រំលោភស្លាប់

ញូដេលី៖ ដោយមានការភ័យខ្លាច បន្ទាប់ពីការស្លាប់របស់នារី ជាសិស្សសាលាពេទ្យម្នាក់ ដោយ
សារគេចាប់រំលោភជាក្រុម ថាអាចនឹងមានការប្រឆំាង ដោយប្រមូលផ្តុំយ៉ាងតឹងតែងមួយ អំឡុង
ចុងសបា្តហ៍នេះ ប៉ូលីសឥណ្ឌាបានប្រកាស នៅថ្ងៃសៅរ៍នេះថា ឥណ្ឌានឹងដាក់របាំង ការពារបិទ
ច្រក ដើម្បីការពារពីការចូល របស់សាធារណជន។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ ដោយ
លើកឡើងសម្តី របស់ប៉ូលីសចរាចរណ៍ នៅទីក្រុង ដេលីថា «ច្រកចូលទៅកាន់មជ្ឈមណ្ឌល វីស
ស្តា រ៉ាយផេតវីចាយឆក និងគ្រប់ផ្លូវទំាងអស់ ត្រូវបានគេដាក់របំាងការពារបិទមិនឲ្យធ្វើចរាចរណ៍»។
ជាងនេះទៅទៀតប៉ូលីសបាននិយាយថា ស្ថានីយរថភ្លើងចំនួន ១០ស្ថានីយដែលនៅក្នុងមជ្ឈ
មណ្ឌលនោះ ក៏នឹងត្រូវបិទផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌា ក៏បានអំពាវនាវឲ្យ សាធារណជនទាំងអស់ ត្រូវស្ងប់ស្ងាត់
ក្រោយពេលដែលនារីជា សិស្សសាលាពេទ្យអាយុ ២៣ឆ្នាំម្នាក់់ ដែលបានគេចាប់រំលោកភជាក្រុម
យ៉ាងឃោរឃៅបានស្លាប់ ដោយបុរសចំនួន ៦នាក់ នៅលើរថយន្តក្រុងភាគខាងត្បូងទីក្រុង ដេលី
គឺបានស្លាប់នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ នៅមន្ទីរ ម៉ូន អេលីស្សាប៊េដមកនោះ៕

ប្រធានគណៈកម្មការជាន់ខ្ពស់ របស់ឥណ្ឌាប្រចាំសិង្ហបុរី លោក រ៉ាហ្គាវ៉ាន់ (ឆ្វេង)

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ