ប្លែកៗ ៖ យោងតាមគេហទំព័រកំសាន្តប្លែកៗបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅ
បានបញ្ជាក់អោយដឹងថា កម្មវីធីរៀបអាពាហ៍ពិពាហ៍ត្រូវបានបញ្ឈប់ពាក់កណា្តលទី ដោយសារ
តែប្អូនកូនកំលោះធ្វើអោយបាត់ជញ្ជៀនគូរស្នេហ៍ ខណៈពេលដែលកម្មវិធីមួយនេះ ត្រូវបានធ្វើ
ឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរថា គូរស្នេហ៍មួយគូរដែលបម្រុងនឹងរៀបការជាមួយគ្នានោះមានឈ្មោះថា Eli-
zabeth Gray (កូនក្រមុំ) នឹងលោក Lewis Aubrey (កូនកំលោះ ) ។ ហើយបើនិយាយពីកម្មវិធី
រៀបអាពាហ៍ពិពាហ៍នោះវិញ ត្រូវបានផ្អាករយៈពេលប្រមាណជាង ១០ នាទី ដើម្បីស្វែងរក
ជញ្ជៀនគូរស្នេហ៍ បន្ទាប់ពីប្អូនប្រុសកូនកំលោះបានធ្វើអោយជ្រុះបាត់ អំឡុងពេលប្រារព្ធកម្មវិធី
ភ្លាមៗនោះ កម្មវិធីរៀបមង្គលការមួយនេះ ស្រាប់តែក្លាយជារញ៉េរញ៉ៃ ដោយសារតែកំម្រាលព្រំ
ពណ៌ក្រហម , កម្រងផ្កា ក៏ដូចជារបស់របរមួយចំនួនផ្សេងៗទៀត ត្រូវបានរើជជុះ ដើម្បីស្វែងរក
ជញ្ជៀនដែលបានបាត់នោះ។ ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការស្វែងរកវាក្តី ក៏នៅតែមិន
ឃើញនោះដែរ ដោយក្រោយមក ម្តាយខាងកូនក្រមុំ បានយកជញ្ជៀនរបស់ខ្លួន មកជំនួស
ជញ្ជៀនដែលបាត់ ដើម្បីប្រារព្ធកម្មវិធីមួយនេះអោយចប់សព្វគ្រប់៕
ដោយ ៖ ពិសី
ប្រភព ៖ Odd