កូរ៉េ ៖ ពិតជាគួរឲ្យ កោតសសើរជាខ្លាំង នៅពេលដែលបានដឹងថា នារីជនជាតិខ្មែរម្នាក់ បានក្លាយជាមន្ត្រីប៉ូលិស ដើម្បី ការពារសន្តិសុខ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
តាមរយៈខ្សែវីដេអូខ្លីមួយ ត្រូវបានគេបង្ហោះចែកចាយគ្នា នៅលើគេហទំព័រ Facebook បានបញ្ជាក់ថា នារីខ្មែរម្នាក់ បាន ក្លាយខ្លួនជាប៉ូលិសមួយរូប នៅក្នុងប្រទេស កូរ៉េខាងត្បូង បានធ្វើឲ្យទស្សនិកជន ដែលបានទស្សនា ជាពិសេសប្រជាជន នៅក្នុង ប្រទេសកម្ពុជាតែម្តង មានការកោតសសើរ និងមោទនភាពជាខ្លាំង ចំពោះនារីខាងលើនេះ។
បើទោះបីជាមានវីដេអូបង្ហាញថា នារីជាប៉ូលិសនេះ ជាជនជាតិខ្មែរយ៉ាងណាក្តី ប៉ុន្តែប្រភព ខាងលើ មិនបានប្រាប់ឲ្យដឹងថា នារីនេះមានឈ្មោះ និងព័ត៌មានលម្អិតនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល