CamNews

កីឡា 

ខ្សែការពារ Barcelona មិនធានាបានថាមិនប្ដូរនោះទេ ក្រោយពីមានការទាក់ទងគ្នាយ៉ាងស្អិតរមួតជាមួយ Man United

ព័ត៌មានកីឡា​៖ ពាក្យសម្ដីដែលបានហោះចេញពីក្រអូមមាត់ផ្ទាល់របស់ ភ្នាក់ងារ កីឡាករ ខ្សែការពារ Barcelona បាន​បង្ហាញ ប្រាប់អ្នកសារព័ត៌មានថា មិនយូមិនឆាប់​ទេ​ ដែល​ កីឡាករអាចនឹង ចាកចេញ ពីក្រុមចាស់ ដើម្បីស្វែងរកទីតាំងថ្វី។​

Dani Alves ខ្សែការពារ Barcelona បានត្រូវ ភា្នក់ងារបស់ខ្លួន និយាយប្រាប់អ្នកសារព័ត៌មានថា កីឡាករ នឹង​មិនអាចឈរជើង បានយូរឡើយ ក្រោយមានការទាក់ទង គ្នាយ៉ាងស្អិតរមួតជាមួយ ក្រុម Man United រហូតមកទល់ពេលនេះ នៅតែមិនទាន់ដាច់ស្រឡះ ចាប់តាំងពីចាប់តាំងពីច្រកទ្វារ ទីផ្សារដោះដូរកីឡាករ​នៅបើក រហូតបិទទៅ វិញ​។ 

ប្រភពព័ត៌មានបានបន្ដទៀតថា ខណៈពេលទ្វារកំពុងតែនៅបើក Man Unitd បានធ្វើការទាក់ទងទៅកាន់ ថ្នាក់​ដឹក​​នាំ​ក្រុម Barcelona ដែរតែ មិនមានការផ្ដល់ដំណឹងត្រលប់មកវិញសោះ រហូតមកទល់ពេលនេះ ក្រុមនៅតែមិនបោះបង់ចោល នូវមហិច្ឆិតារបស់ខ្លួន តាមទាក់ទងកីឡាករ។ 

គូសបញ្ជាក់ឲ្យដឹងថា Man United មិនទាន់បានបង្ហើបពីតម្លៃខ្លួនកីឡាករនៅឡើយ ទេ ក្រៅពីការទាក់​ទង​​និង​ស៊ើបសួរតែប៉ុណ្ណោះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thesportreview


Tags: Sport News​ barcelona Dani Alves