CamNews

តារា 

គង់ ច័ន្ទសូរិយា កាក់​កប​នឹង​ជំនួញ​ផ្ទាល់​ខ្លួន ជាង​ការងារ​សិល្បៈ

ភ្នំពេញ៖ ក្រោយពីអវត្តមាន ពីថ្នាលសិល្បៈស្ងាត់ ឈឹងអស់មួយរយៈធំ តារាចម្រៀង គង់ ច័ន្ទ
សូរិយា ថ្មីៗនេះក៏ បានប្រកាសខ្លួន វិលចូលប្រឡូក ជាថ្មីឡើងវិញ ក្នុងពិភពសិល្បៈ ខណៈធ្លាយ
ព័ត៌មានមកថា នាងបានបែកបាក់ ស្នេហ៍ជាមួយ បុរសម្នាក់ទើបប្រាស់ខ្លួនវិលចូលសិល្បៈវិញ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY កាលពីថ្មីៗនេះ កញ្ញា គង់ ច័ន្ទសូរិយា បានប្រាប់
ឲ្យដឹងថា នាងពិត ជាបាក់បែកបាក់ស្នេហ៍ពិតមែន តែមិនមែនទើបបែកគ្នាថ្មីៗនេះទេគឺ បានបែក
គ្នាជិត៣ឆ្នាំមកហើយ។ ចំណែក ឯការវិលចូលសិល្បៈជាថ្មីនោះ គឺមិនមែនដោយសារតែការបែក
ស្នេហ៍ ទើបវិលចូលនោះទេ ប៉ុន្តែ មកពីនាង ស្រឡាញ់ វិស័យសិល្បៈ ទើបសម្រេចចិត្តប្រកាស
ចូលខ្លួនជាថ្មីបែបនេះ។

កញ្ញា គង់ ច័ន្ទសូរិយា បាននិយាយបន្តថា បច្ចុប្បន្ននេះបើនិយាយពីការងារសិល្បៈ គឺមិនសូវរវល់
នោះទេ ប៉ុន្តែរវល់ ច្រើនទៅលើការងាររកស៊ីផ្ទាល់ខ្លួន ព្រោះសព្វថ្ងៃនាងបើកហាងលក់គ្រឿង
ក្រអូប និងលក់សម្លៀកបំពាក់ នៅផ្សារ បឹងត្របែកផ្លាហ្សា។ ជាពិសេសនាង ឧស្សាហ៍ចុះឡើង
ទៅក្រៅប្រទេស ដើម្បីយកផលិតផលមកលក់នៅស្រុក ខ្មែរផងដែរ។

កញ្ញា គង់ ច័ន្ទសូរិយា បានបញ្ជាក់ថា ការវិលមកចូលសិល្បៈវិញនេះ គឺដោយសារតែនាងនៅ
ស្រឡាញ់ និងចង់ បម្រើដល់អារម្មណ៍ទស្សនិកជនជាថ្មីឡើងវិញ បន្ទាប់ពីនាងបានផ្អាកអស់
មួយរយៈធំ ដោយសារការជាប់រវល់ការ ងាររកស៊ីផ្ទាល់ខ្លួន ខាងក្រៅនោះ។

ទាក់ទងរឿងជីវិតស្នេហ៍ឯកជនខាងក្រៅវិញ ត្រូវបានកញ្ញា គង់ ច័ន្ទសូរិយា ប្រាប់ឲ្យដឹងថា
បច្ចុប្បន្ននេះ នាងមិនទាន់គិតគូដល់រឿងនេះទេ ព្រោះជាប់រវល់រឿងការងាររកស៊ី។ ចំណែក
ឯក្នុងបេះដូងនាង ក៏មិនទាន់មានបុរសម្នាក់ ណាដែរ ក្រោយពីបានបែកបាក់ស្នេហ៍ម្តង កាល
ពីជិត៣ឆ្នាំមុនមកនោះ។

ទោះបីជាយ៉ាងណាក្តី តារាចម្រៀងសម្រស់ឆើត កញ្ញា គង់ ច័ន្ទសូរិយា ក៏មានគម្រោងត្រៀម
នឹងចេញទៅច្រៀងនិង សម្តែងនៅលើទឹកដីប្រទេស កាណាដា នាអំឡុងខែកក្កដា ខាងមុខ
នេះ តបតាមការអញ្ជើញរបស់ ប្រធាន សមាគមន៍ ខ្មែរនៅទីនោះផងដែរ ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chansoriya entertainment khmer star