CamNews

ព័ត៌មានជាតិ 

បងសុំទោស ពាក្យចុងក្រោយ ក្នុងការធ្វើអត្តឃាត របស់បុរសម្នាក់

ភ្នំពេញ: កូនឆ្កួត ប៉ា ម៉ាក់ ប្អូនស្រី អត់ជេឿ ប្រពន្ធសម្លាញ់បង លាហើយ មើលថែកូនផង បងសុំទោស នេះជាសំណេរក្នុងសំបុត្រចុងក្រោយរបស់បុរស ខ្មែរ-វៀតណាម ម្នាក់ លាប្រពន្ធរបស់ខ្លួនជាលើកចុងក្រោយ បន្ទាប់ពីបានធ្វើអត្តឃាត ក្នុងបន្ទប់ជួល១ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នេះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ៧ និង៣០ នាទី ព្រឹក មានករណីចងក សម្លាប់ខ្លួន  នៅក្នុងបន្ទប់ជួល២ ទីតាំងផ្ទះលេខ៣៧ ផ្លូវ១១៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឆងកេងកង២ ខណ្ឌចំការមន។ អាជ្ញាធរបានឲ្យដឹងទៀតថា ជនធ្វើអត្តឃាត ឈ្មោះ តាំង ជិនលី ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្តាល មុខរបរជាចុងភៅ និងជាអ្នកបកប្រែភាសា។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសនេះបានចងកសម្លាប់ខ្លួនដោយខ្សែភ្លើងក្នុងបន្ទប់ទឹក។ សាក្សីបានបន្តទៀតថា នៅព្រឹកមុនប្រទះឃើញសព ម្តាយរបស់ជនធ្វើអត្តឃាត បានមកបន្ទប់ជួលនេះដើម្បីធ្វើម្ហូបឲ្យជារៀងរាល់ព្រឹក ប៉ុន្តែព្រឹក នេះពេលមកដល់ ទោះបីជាគោះទ្វារយ៉ាងម៉េច ក៏មិនឃើញកូនខ្លួនបើកទ្វារ ដោយសង្ស័យក៏ហៅម្ចាស់ផ្ទះជួល ឲ្យជួយបើកទ្វារ ឲ្យ ពេលនោះម្ចាស់ផ្ទះក៏ធាក់ទ្វារចូលហើយឃើញ ជិនលី នេះសម្លាប់ខ្លួនក្នុងបន្ទប់ទឹក។

ជុំវិញនិងករណីអត្តឃាតនេះ ម្តាយរបស់ ជិនលី បានបញ្ជាក់ថា  កូនប្រុសគាត់តូចចិត្តនិងរឿងគ្រួសារ ក៏ព្រោះតែប្រពន្ធ និង កូនបានចាកចេញពីផ្ទះ ខណ:ដែលកូនប្រុសទៅតាមហើយអង្វរ ឲ្យត្រឡប់មកភ្នំពេញវិញ នាងនៅតែមិនព្រមជាមួយប្តី។
ម្តាយជនធ្វើអត្តឃាត បានអះអាងមូលហេតុតូចចិត្ត និងវិបត្តិគ្រួសារនេះហើយ បានជាកូនប្រុសគាត់ទ្រាំមិនបាន ហើយចងក ធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តងទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh