San Francisco ៖ ក្រុមហ៊ុនធ្វើស្ករមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញនូវស្ករ Lolli-
popរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី 20 កក្កដា ក្នុងអំឡុងពិធីបុណ្យស្ករជាតិប្រចាំឆ្នាំ (Na-
tional Lollipop Day)មិនត្រឹមតែប៉ុណ្ណោះ វាបានបំបែកឯតទគ្គកម្មពិភពលោកថែមទៀត
ផង ដោយបានអោយឈ្មោះថា ស្ករ Lollipop ធំជាងគេបង្អស់លើលោក ដែលវាត្រូវបាន
ផលិតពីស្ករសូកូឡាដល់ទៅ 7,000ផោន ឯណោះ។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មាន The Huffington Post ក៏បានធ្វើបទសម្ភាស
ជាមួយនឹង CEO របស់ក្រុមហ៊ុនដែលបានផលិតស្ករ Lollipop មួយនេះ គឹលោក Brad Kinstler
ដោយគាត់បានបញ្ជាក់បន្ថែមថា ៖ ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយ ស្របពេលដែល
ពួកយើងបានធ្វើវាបានសម្រេច ដោយពួកយើងបានចំណាយពេលវេលាដល់ទៅច្រើនម៉ោងក្នុងការ
រចនាម៉ូត ក៏ដូចជា ធ្វើវាអោយក្លាយទៅជាស្ករ Lollipop ធំជាងគេបង្អស់នៅលើលោក។
គួរបញ្ជាក់ផងដែរថា ស្ករ Lollipop ធំជាងគេបង្អស់នៅលើលោកនេះមាន ប្រវែងបណ្តោយដល់ទៅ
8 3/4-inches , ប្រវែងទទឹង 3-foot 6-inches និងមានកំពស់ដល់ទៅ 5-foot 11-inches ផងដែរ។ទន្ទឹម
នឹងពេលនេះដែរ បើតាមប្រភពសារព័ត៌មានដដែលបានអោយដឹងថា ស្ករ Lollipop ដ៏ធំសម្បើមនេះ
ត្រូវបានធ្វើឡើងដោយមានគ្រឿងផ្សំដូចទៅនឹងស្ករដទៃទៀតផងដែរ តែវាមិនត្រូវបានគេយកទៅ
ទទូលទាននោះទេ បែរជាត្រូវយកទៅធ្វើការកែច្នៃសាជាថ្មី អោយទៅជាស្ករតូចៗវិញ ក្រោយពីបាន
ត្រូវដាក់តាំងបង្ហាញ។
គួររំឮកផងដែរថា ស្ករ Lollipop ដែលបានបំបែកឯតទគ្គកម្មពិភពលោកនេះ បានផ្តួលគួប្រកួតរបស់វា
ដែលបានបំបែកឯតទគ្គកម្មពិភពលោកកន្លងមក នៅក្នុងឆ្នាំ 2009 ដោយបានចំណាយស្ករសូកូឡា
ត្រឹមតែ 6,514 ផោនតែប៉ុណ្ណោះ ៕
ដោយ ៖ មង្គល
ប្រភព ៖ digitaljournal