នៅក្នុងក្រុមគ្រួសារមួយ ដោយសារតែប្តីចេះតែផឹក ពុំដែលជួយកិច្ចការប្រពន្ឋសោះ ស្រវឹងពីព្រលឹម ទល់ព្រលប់ ។ថ្ងៃមួយដោយសារអត់ទ្រាំ លែងបានប្រពន្ឋដណ្តើមកែវស្រា ពីដៃប្តី លើកឡើងផឹកមួយក្អឿង តែផឹករួចហាមាត់ស្រែក៖
ប្រពន្ឋ៖ យី! ពិបាកផឹកម្ល៉េះ?
ប្តី៖ ទើបតែដឹងមែនទេ?ស្រាប្រភេទណាក៏ពិបាកផឹកដែរ តែអូនឯងឃើញបងផឹកស្រា ម្តងៗចេះតែរអ៊ូរទាំ ធ្វើមើលតែបងផឹកស្រា ឆ្ងាញ់មាត់ណាស់អឹចឹង ។ តាមថាអូនគួរតែអាណិតប្តី ដែលប្រឹងផឹកស្រារាល់ថ្ងៃយ៉ាងវេទនាទើបត្រូវ ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke