CamNews

សំណើច 

សំណើច រឿង៖ សត្វចេះគ្រប់យ៉ាង

បុរស​ម្នាក់​ដើរ​ចូល​កន្លែង​លក់​សត្វ​ចិញ្ចឹម សួរ​រក​ទិញ​សត្វ ដែល​ចេះ​ធ្វើការ​គ្រប់យ៉ាង​តាម​ប​ញ្ផា​ម្ចាស់​។​អ្នកលក់​គិត​បន្តិច​រួច​តប ,,, 
អ្នកលក់៖ ខ្ញុំ​មាន​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ឡាក់​គី ។​វា​ជា​សត្វ​ឆ្លាត​បំផុត លោក​ត្រូវការ​វា​ទេ? 
អ្នកទិញ៖ (គ្រវីក្បាល) អត់​ទេ សត្វ​ឆ្កែ​ទោះ​ឆ្លាត​យ៉ាងណា ក៏​មិន​អាច​ចេះ​ធ្វើការ​គ្រប់​ការងារ​ដែរ ។​ 
អ្នកលក់៖ បើ​លោក​មិន​ត្រូវការ​ឆ្កែ​ទេ ទិញ​ឆ្មា​ទៅ (អ្នកលក់​លើក​បង្ហាញ)​។​ឆ្មា​នេះ​ឈ្មោះ​នៀវ វា​ពូកែ​ជា​អា​ឡាក់​គី​ទៅ​ទៀត​។​ 
អ្នកទិញ៖ ឆ្មា​ក៏​ខ្ញុំ​មិន​ត្រូវការ​ដែរ​។ ឆ្មា និង​ឆ្កែ​ប្រហាក់ប្រហែល​តែ​គ្នា សុ​ទ្ឋ​តែ​ពួក​មិន​អាច​ធ្វើការ​គ្រប់យ៉ាង​បាន​។ ខ្ញុំ​ត្រូវការ​សត្វ​ផ្សេង​។​ 
អ្នកលក់៖ ឧទាន ! អូ បើ​អ៊ីចឹង​ប្រហែល​ទាល់តែ​ក្អែប​ឈ្មោះ ឆា​លី​ហើយ ។​អា​ឆា​លី​ពូកែ​ណាស់ មិន​ចាញ់​មនុស្ស​ទេ ស្អី​ក៏​វា​ធ្វើ​បាន​ដែរ​។​ 
និយាយ​រួច​ម្ចាស់​ហាង​យក​ទ្រុង​មួយ បង្ហាញ​អោយ​ភ្ញៀវ​មើល ដោយ​ក្នុង​នោះ​មាន​ក្អែប​មួយ​ក្បាល​កំពុង​ដេក​ស្ងៀម ។​បុរស​អតិថិជន​បើកភ្នែក​ធំៗ៖ 
អ្នកទិញ៖ ខ្ញុំ​ពិតជា​ស្មាន​មិន​ដល់​ថា ក្អែប​អាច​ធ្វើការ​ងារ​បាន​គ្រប់​យ៉ាងដូច​មនុស្ស​សោះ ។​ប៉ុន្តែ​លោក​ធានា​អ​ញ្ចឹ​ង​ទៅ​ហើយ​ខ្ញុំ​ព្រម​ទិញ​ទៅ​ចុះ ។​ 
ពេល​នាំ​ក្អែប​មក​ដល់​ផ្ទះ របស់​ខ្លួន​បុរស​នោះ​ប្រាប់​ថា៖ 
បុរស៖ ឆា​លី !​សំអាត​ផ្ទះបាយ​ទៅ ! 
បន្ទាប់​ពី​ប​ញ្ផា​ក្អែប​រួច គាត់​អង្គុយ​លេង​ប្រហែល ៣០​នាទី ក៏​ទៅ​មើល​ផ្ទះបាយ ។​អ្វី​ដែល​ធ្វើ​អោយ​គាត់​ភ្ញាក់ផ្អើល​បំផុត គឺ​នៅផ្ទះ​បាយ​ស្អាត​គ្រប់យ៉ាង​ទាំងអស់ តាំងពី​ចាន ឆ្នាំង ស្លាបព្រា ត្រូវ​បាន​លាង​នឹង​សាប៊ូ ព្រមទាំង​ជូត​រលោក​ស្រិល ទាំង​កំរោល​ផ្ទះ​ទៀត សោត​ក៏​គ្មាន​ធូលី សូ​ម្បី​មួយ​គ្រាប់ ។​ឃើញ​ដូច្នេះ​ម្ចាស់ផ្ទះ​សាកល្បង​ប​ញ្ផា​ទៀត៖ 
បុរស៖ អើ ផ្ទះបាយ​ប៉ុណ្ណឹង​ទុក​ថា គ្រាប់​បើ​ហើយ ឥឡូវ​ទៅ​សំអាត​បន្ទប់ទទួលភ្ញៀវ​ទៀត ។​ 
មិនយូរ​ប៉ុន្មាន​បន្ទប់ទទួលភ្ញៀវ​មិន​ខុស​ពី​ផ្ទះ​បាយឡើយ គ្រប់យ៉ាង​ស្អាត​ភ្លឹង​ទាំងអស់ ។​បុរស​ម្ចាស់ផ្ទះ​កាន់តែ​ភ្ញាក់ផ្អើល​មែនទែន នឹក​ក្នុង​ចិត្ត៖"មួយ​ជីវិត​យើង​មិន​ដែល សត្វ​ណា​ពូកែ​ដល់​ម្លឹ​ង​ទេ​។"កុំ​ថា​ឡើយ​វា​ថ្លៃ​ត្រឹម​ប៉ុន្មាន​រយ​ដុល្លា ទោះបី ១០​ម៉ឺន​ដុល្លា​ក៏​នៅ​តែ​ថោក ។​យើង​គួរ​សាកល្បង​ប្រើ​វា ធ្វើការ​ផ្សេង​ម្តង ចាំ​មើល​ថា​ធ្វើ​បាន​ល្អ​អឹ​ចឹ​ង​ដែរ​ឬ​អត់?"គិត​ឃើញ​ដូច្នេះ​រួច​គាត់​ប​ញ្ផា​ទៀត៖ 
នែ! ឆា​លី ទៅ​ផ្សារ​ទិញ​កាសែត​មួយ​ច្បាប់​មក​មើល​ 
បន្ទាប់​ពី​ឆា​លី​ចេញ​ទៅ គាត់​អង្គុយ​ចាំ​អាន​កាសែត​ដោយ​នឹក​ថា នឹង​បាន​កាសែត​អាន​ក្នុង​ពេល​ឆាប់ៗ តែ​ចាំ​ហើយ​ចាំ​ទៀត ចាំ​អស់ ២០​នាទី រួច​ឡើង​ដល់ ៣០​នាទី ចុង​ក្រោយ​ដល់ ៤៥​នាទី នៅ​តែ​មិន​ទាន់​ឃើញ​ឆា​លី​ត្រឡប់​មក​វិញ ពុំ​ដឹង​មានរឿង​អ្វី​កើតឡើង បានជា​វា​ទៅ​យូរ​ដល់​ម្លឹ​ង ។​ទីបំផុត​គាត់​ទ្រាំ​ចាំ​ទៀត​លែង​បាន ក៏​សំរេចចិត្ត​ទៅ​តាម ដឹង​អី​ចេញ​ផុត​បន្តិច​ស្រាប់តែ ឃើញ​ឆា​លី​កំពុង​នៅ​ក្បែរ​មាត់ទ្វា​នៅឡើយ ។​

គាត់​បើកភ្នែក​ធំៗ​សួរ៖ 
យីអើ! ៤៥​នាទី​ហើយ​ម៉េច​ឯង​មិន​ទាន់​ទៅ​ទៀត ។​ 
ក្អែប៖ (ឆ្លើយ​ទាំង​របៀប​ក្តៅក្រហាយ) សន្សឹមៗ​បាន​ទេ? ខ្ញុំ​កំពុង​ពាក់​ស្បែកជើង ៤៥​នាទី​ខ្ញុំ​ពាក់​ស្បែកជើង​មិន​ទាន់​បាន​ពាក់កណ្តាល​ផង លោក​ម្ចាស់​មើល​មិនឃើញ​ទេ?