CamNews

កីឡាអន្តរជាតិ 

Lionel Messi ប្រហែល​ជា​ត្រូវ​ជាប់​គុក​រយៈពេល ៦ ឆ្នាំ ប្រ​សិន​បើ​ទោស​កំហុស​និង​​ត្រូវ​រក​ឃើញ

ព័ត៌មានកីឡា៖ ចៅក្រមជនជាតិអេស្ប៉ាញ​មួយរូប​ បានធ្វើការបដិសេធ លើសាលក្រមតវ៉ាប្រឆាំង របស់​​កីឡា​ករ​​បាល់ទាត់អាហ្សង់ទីន Lionel Messi បន្ទាប់ពី ឪពុកកីឡាករ លោក Jorge បាន​ចំណាយ​លុយ​ទៅឲ្យអាជ្ញាធរដើម្បីដោះស្រាយ​។ 

កីឡាករអាហ្សង់ទីន Lionel Messi​ត្រូវចូលរួមការ​ជំនុំជម្រះ​ក្តីលើការចោទ​ប្រកាន់​​ ពីបទកេង​ប្រវ័ញ​​ ទឹក​ប្រាក់បង់ពន្ធចំនួន 3.2 លានផោន​ ហើយ​អាច​នឹង​ត្រូវ​ជាប់​គុក​ ៦ ​ឆ្នាំ​ប្រសិន​បើរក​ឃើញ​ទោស​កំហុស​មួយនេះ។​ 

ឪពុកកីឡាករ គឺលោក Jorge ដែលជាភ្ញាក់ងារក្នុងរឿងនេះ ក៏ត្រូវប្រឈមមុខនិង ការកាត់ទោស ពីបទចោទប្រកាន់ថា បានរំលោភច្បាប់កាលពីចន្លោះ ឆ្នាំ ២០០៧​ ទៅ ២០០៩ ផងដែរ។  ហើយក្រុម​ព្រះរាជា្ញនៅក្នុងរឿងក្ដីនេះ ក៏យល់ស្របទាត់ចោល ការចោទប្រកាន់នេះ បន្ទាប់ពី លោក Jorge បានចំណាយលុយដល់ទៅ ជាង ៣ លានផោន ដើម្បីធ្វើការដោះស្រាយជម្លោះ ជាមួយនិង ភ្ញាក់ងារ​ពន្ធដាជនជាតិ អេស្ប៉ាញទាំងនោះ។ 

ប៉ុន្ដែ Spanish Treasury បានធ្វើការបដិសេធ ហើយថ្ងៃនេះអង្គចៅក្រមម្នាក់នៅក្នុងក្រុង Gava បាន​​អនុម័ត ដោយឲ្យកីឡាករ ចូលក្នុងតុលាការដើម្បីប្រឈមមុខនិងការជំរុំជម្រះក្ដី។ សម្រាប់រឿងក្ដីនេះ​កីឡាករត្រូវ​ បានគេចោទប្រកាន់ថា មិនបានបង់ពន្ធ ៤ ដងលើការរកចំណូលបាន ពីការលក់កម្ម​សិទ្ធិ​​ រូបភាពរបស់ខ្លួន។ បន្ថែមពីលើនេះទៅទៀត គាត់បាននិយាយថា​ កំហុសទាំងនេះ គឺវាសាក​សម​ខ្លាំង​ណាស់​ដែល កីឡាករត្រូវ ចូល​ក្នុង​តុលា ហើយនៅមានរឿងមួយទៀតដែល កីឡាករបានរួមសហកា​ជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីគេចវេសពីការ បង់ពន្ធ។​






ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror 


Tags: Sport News Spian Lionel Messi