នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីរាត្រីថ្ងៃចន្ទ បានពង្រីកច្បាប់សន្តិសុខ
ផ្ទៃក្នុងពិសេស ដែលដាក់សម្រាប់ ទីក្រុងបាងកក ខេត្តណង់ថាបុរី, ស្រុកបាងលី ខេត្តសាមុត សា
ខន និងសុ្រក ឡេតលុមកែវ ខេត្តប៉ាទុម ថានី។
យោងតាមគេហទំព័រ ឌឹណេសិន ចេញផ្សាយនៅ ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ថា ចាប់តំាង
ពីថ្ងៃទី១៨ ខែតុលា មក វិធានសន្តិសុខ ផ្ទៃក្នុង របស់ថៃ (ISA) ត្រូវបានគេដាក់ចេញ សម្រាប់តែ
សង្កាត់ចំនួនបី ក្នុងទីក្រុង បាងកកតែប៉ុណ្ណោះ គឺនៅសង្កាត់ ប្រាណាក់ ខន, ឌូសិត និងសង្កាត់
ភូមិប្រាប សាត់ទ្រូផៃ។ ច្បាប់នេះ ហាមប្រាម មិនឲ្យមានការប្រមូលផ្តុំធំៗ នៅវិថី រ៉ាច់ដើមមឿន
និងវិថីផ្សេងទៀត។
នៅក្នុងការផ្សាយពិសេសមួយ តាមកញ្ចប់ទូរទស្សន៍ លោកស្រី យីងឡាក់ បានមានប្រសាសន៍
ថា រដ្ឋាភិបាល លោកស្រី គ្មានជម្រើសនោះទេ ប៉ុន្តែចំពោះការដាក់ឲ្យមាន ISA នេះ គឺក្រោយ
ពេលដែលមានការ ប្រឆំាងនឹង រដ្ឋាភិបាល ដោយក្រុមអ្នកតវ៉ា បានបង្កើនការឈ្លានពាន បាន
ឡោមព័ទ្ធអគាររដ្ឋាភិបាល ជាច្រើន និងបានបំផ្លាញ សម្ភារៈ ដោយក្នុងនោះមានទ្វារខាងមុខ
របស់អគាររដ្ឋាភិបាល ទំាងនោះផងដែរ។
ក្រុមអ្នកតវ៉ាទំាងនោះ បានកាត់ផ្តាច់ចរន្តអគ្គីសនី និងទឹក សម្រាប់ផ្គត់ផ្គង់ក្នុងអគារ ដែលទង្វើនេះ
បានប៉ះពាល់ ដល់រដ្ឋាភិបាល និងប្រជាជនទូទៅ។ ជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តី ក៏បានអំ
ពាវនាវឲ្យប្រជាជន មិនត្រូវ ផ្តល់ការសហការ ជាមួយក្រុមអ្នកតវ៉ា ដែលល្មើសច្បាប់ទំាងនោះទេ
ហើយងាកមកសហការ ជាមួយមន្រ្តី រដ្ឋាភិបាល ដើម្បីឲ្យស្ថានការណ៍ វិលមករក សភាពធម្មតា
វិញ។
ពាក់ព័ន្ធនឹងស្ថានការណ៍តឹងតែងក្នុងប្រទេសថៃនេះដែរ ក្រសួងការបរទេសអាម៉េរិក ក៏បានចេញ
សេចក្តី ថ្លែងការណ៍មួយ ដោយជំរុញឲ្យភាគីទំាងអស់ ត្រូវជៀសវាងអំពើហិង្សា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល