CamNews

ភាពយន្ត 

ក្រោយជោគជ័យ​រឿង "អាបពាក់​មួក​សុវត្ថិភាព វគ្គ១​និងវគ្គ២" ផលិតកម្ម LD Picture បន្តថតរឿងថ្មីមួយទៀត

ភ្នំពេញ៖ ក្រោយពីទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការផលិតខ្សែភាពយន្ត ជា
ពិសេសខ្សែភាពយន្តបែបកំប្លែង ដែលចូលរួមសម្ដែង ដោយតារាល្បីៗ ប្រចាំក្នុងប្រទេសកម្ពុជា
និងទទួលបានការគាំទ្រពីសំណាក់ បងប្អូនទស្សនិកជន ដ៏ច្រើនលើសលប់ រួចមក ផលិតកម្ម
"LD Picture" បានបន្តខិតខំខ្នះខ្នែង ផលិតនូវខ្សែភាពយន្តថ្មីៗជាបន្តទៀត ដើម្បីបំពេញសេចក្ដី
ត្រូវការទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យ
ភាពយន្តខ្មែរ ឲ្យមានភាពលេចធ្លោ នៅលើឆាកជាតិ និងអន្តរជាតិ។

ជាការពិត ទស្សនិកជនធ្លាប់ បានទស្សនារួចមកហើយ គឺរឿង អាបពាក់មួកសុវត្ថិភាព វគ្គ១ និង
វគ្គ២ របស់ផលិតកម្ម អិលឌី ភីកឈ័រ ដែលជាការដឹកនាំសម្តែងរបស់ លោក លៀក លីដា និង
និពន្ធរឿង ដោយ លោក ឌៀប សុវណ្ណតារា។ ប៉ុន្តែពេលនេះទស្សនិកជន នឹងបានផ្ទុះសំណើច
ទៀតហើយ ជាមួយនឹងកំពូលខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្ម អិលឌី ភីកឈ័រ គឺរឿង
"ទេវតាធ្លាក់ពីលើមេឃ"។

មិនខុសអ្វីពីខ្សែភាពយន្ត អាបពាក់មួកសុវត្ថិភាពវគ្គ១ និងវគ្គ២ ខ្សែភាពយន្តរឿង ទេវតាធ្លាក់ពី
លើមេឃ បានប្រមូលផ្ដុំទៅដោយឈុតឆាកកំប្លែង អភិនិហា ស្នេហា សើចចុកពោះ ឈុតរន្ធត់
ញាប់ញ័ររូបភាពត្រជាក់ភ្នែក ទស្សនាហើយពិតជាចង់ទស្សនាទៀត ព្រោះក្នុងរឿងនេះ បាន
ចូលរួមសម្ដែងដោយ តារាកំប្លែង ល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាសម្ដែងប្រុសស្រីជាច្រើន
ដួងទៀត។

ធានាថា ពិតជាល្អមើលអស់ទាស់..! លោកអ្នកច្បាស់ជាទប់សំណើចមិនបាន។ ការផលិតរឿង
នេះឡើង គឺសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារភាពយន្ត នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់
ឆ្នាំ២០១៣។ សូមរង់ចាំទស្សនាទាំងអស់គ្នាណា..! ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Angel fall from heaven khmer movie LD Picture entertainment