យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី០៦ ខែមេសា
ឆ្នាំ២០១៣ នេះថាអង្គការ សហប្រជាជាតិ មិនមានគម្រោង ក្នុងការជម្លៀស បុគ្គលិកចេញពីប្រ
ទេស កូរ៉េខាងជើង នោះទេ ហើយស្ថានប័នអន្តរជាតិ មួយនេះកំពុង តែសិក្សាអំពីការ ព្រមានពី
សំណាក់រដ្ឋ កុម្មុយនិស្តព្យុងយ៉ាង ចំពោះ ការធ្វើឲ្យមានភាព តានតឹងផ្នែកអាវុធ នុយក្លេអ៊ែរនៅ
តំបន់ ឧបទ្វីបកូរ៉េនោះ។ នេះបើតាមការលើកឡើង របស់ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ
លោក ម៉ាទីន ណេស៊ឺគី។
នៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន លោក ណេស៊ឺគី បាននិយាយថា “បុគ្គលិក យូអិន
ទាំងអស់នៅ កូរ៉េ ខាងជើង នៅតែបំពេញការងារសប្បុរសធម៌ និង ការអភិវឌ្ឍន៍ ដដែលក្នុង
ប្រទេសនេះ។”
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមានបុគ្គលិកអន្តរជាតិចំនួន ៣៦នាក់
និង បុគ្គលិកជួល ក្នុងតំបន់ ២១នាក់ កំពុងបំពេញតួនាទីឲ្យទីភ្នាក់ងារ និង កម្មវិធីយូអិន ចំនួន ៧
នៅក្នុងប្រទេស កូរ៉េខាងជើង។
ដោយឡែកមន្ត្រីយូអិនទាំងអស់បានជួបប្រជុំគ្នានៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ បន្ទាប់ពីមន្រ្តី
ទូតកូរ៉េខាងជើង បានប្រាប់ ឲ្យបណ្តាស្ថានទូតនានា នៅក្នុងប្រទេស កូរ៉េខាងជើង ឲ្យពិចារណា
ពីលទ្ធភាពក្នុង ការជម្លៀសមន្រ្តី របស់ ខ្លួន ចេញពីប្រទេស នេះ ខណៈដែលឧបទ្វីបកូរ៉េ កំពុងមាន
តានតឹង កាន់តែខ្លាំងឡើង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល