ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា វាគឺមិនអាចទៅរួចនោះទេ ដែល ប្រៀបធៀបរូបគាត់ទៅនឹង អតីតថ្នាក់ដឹកនាំក្រុម Man United គឺលោក Sir Alex Ferguson ។
Chelsea កំពុងនឹងបោះជំហានទៅមុខរៀបចំខ្លួន ទទួលដំណែងជាម្ចាស់ពានរង្វាន់ Premier League ហើយ ដោយស្ថិតក្រោមការដឹកនាំរបស់ លោក Jose Mourinho ។ ពានរង្វាន់ធំល្បីបំផុត ទូទាំងទឹកដីអង់គ្លេស បានត្រូវគេសន្មត់ថា គេចមិនផុតពីកណ្ដាប់ដៃ Chelsea នោះទេ ខណៈដែលក្រុមនេះ បានផ្ដួលដៃគូរប្រកួតជាច្រើន រហូតកើនពិន្ទុខ្ពស់ជាងគេដល់ទៅ ១៣ ពិន្ទុ ។ ទន្ទឹមនឹងការមើលឃើញ ភាពជោគ ជ័យរបស់ ខ្លួន លោក Jose Mourinho ធ្លាប់បានការកោតសរសើរពីលោក Sir Alex Ferguson ថាពិតជាគ្រូបង្វឹកដ៏ល្អមែន ។
ប្រភពព័ត៌មានបានបន្ដទៀតថា ថ្វីត្បិតតែគាត់អាចដឹកនាំក្រុម ទទួលបានជោគជ័យសម្រាប់រដូវកាលនេះ មែន ប៉ុន្ដែនៅតែមិនអាចទៅរួចឡើយ បើប្រៀបធៀបទៅនឹង Sir Alex Ferguson ដែលធ្លាប់មានប្រវត្ដិដឹកនាំ Man United ឲ្យឈ្នះពានរង្វាន់ Premier League ដល់ទៅ ១៣ រដូវកាល ធ្វើឲ្យកក្រកើកល្បីទួទាំង ទឹកដីអង់គ្លេស ។ ដូច្នេះសម្រាប់គាត់ វាមិនអាចទៅរួចនោះទេ បើប្រៀបធៀបជាមួយ Sir Alex Ferguson ។ 
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror