ភ្នំពេញ ៖ សន្ដិសុខនៅរោងចក្រកែច្នៃដែក យីហោសឺវេនហ្វ្រេកសីង ស្ថិតនៅភូមិត្រពាំង រំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ ត្រូវទ្វារដែកនៅ ខាងមុខរោងចក្ររលំ សង្កត់បែកក្បាល ស្លាប់ភ្លាមៗកាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។
មន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅ ដែលចុះទៅ ពិនិត្យសពជនរងគ្រោះបាននិយាយថា លោក គៀន សែន អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិដំ ណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ដកំពង់ធំ បានស្លាប់ដោយ សារទ្វាររបស់រោងចក្ររលំសង្កត់ ក្រោយពី សន្ដិសុខរូបនេះបានរត់ទៅបើកទ្វារ ឱ្យថៅកែ រោងចក្របើករថយន្ដចេញទៅក្រៅ ប៉ុន្ដែ ដោយសារទ្វារមានសភាពទ្រុឌទ្រោម ស្រាប់ តែដួលសង្កត់រូបគេ ស្លាប់មួយរំពេចតែម្ដង ដោយគ្មាននរណាអាចជួយទាន់ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅបាននិយាយ ថា ក្រោយពិនិត្យសពជនរងគ្រោះរួចហើយ សមត្ថកិច្ចបានបញ្ជាក់ថា ពិតជាស្លាប់ដោយ សារទ្វាររលំសង្កត់ប្រាកដមែន រួចទាក់ទង ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រ ពៃណី ។
ប្រភពព័ត៌មានពីកម្មករដែលបម្រើការងារ នៅរោងចក្រមួយនេះ បាននិយាយថា ជន រងគ្រោះ គឺជាសន្ដិសុខយាមប្រចាំការ នៅ រោងចក្រស្លរដែក មួយនេះជា យូរណាស់មក ហើយ និងពុំដែលមានបញ្ហាអ្វីកើតឡើងនោះ ទេ នៅពេលដែលបិទបើកទ្វារនៅមុខជារៀង រាល់ថ្ងៃ ប៉ុន្ដែនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅពេលដែលឃើញ ថៅកែរោងចក្ររបស់ខ្លួនបើករថយន្ដចេញ ទៅក្រៅ ជនរងគ្រោះបានស្ទុះទៅរុញទ្វារ ម្ខាងនៅខាងស្ដាំ ស្រាប់តែទ្វាររលំសង្កត់ចូល ខាងក្នុងកិនរូបគេ បណ្ដាលឱ្យបែកក្បាល ស្លាប់ភ្លាមៗតែម្ដងទៅ ទើបបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ថៅកែរោងចក្របុគ្គលិក និង កម្មករ ដែលបម្រើការងារនៅទីនោះ ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ ថៅកែរោងចក្រមួយនេះ និងផ្ដល់សំណង ប៉ុន្មាន ជូនសាច់ញាតិសពជនរងគ្រោះនៅ ឡើយទេ៕