បាងកក៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ អង្គារ ទី ១១ ខែ មិថុនា ឆ្នាំ
២០១៣នេះ បានឲ្យ ដឹងថា លោក សហវ៉ាត់ នែនណា ប្រធាននាយកដ្ឋានសិល្បៈ នៃក្រ
សួងវប្បធម៌ថៃ បានថ្លែងថា ដោយយល់ ឃើញប្រាសាទព្រះវិហាររបស់កម្ពុជា មានសភាព
ទ្រុឌទ្រោម និង មានខូចខាត ដោយសារការផ្ទុះអាវុធ ដាក់គ្នា រវាង កងទ័ពថៃ និង កម្ពុជា
នាពេលកន្លងទៅនោះ ភាគីថៃ ធ្លាប់បានជួបពិភាក្សាទ្វេភាគីជាមួយ ភាគីកម្ពុជា ដើម្បី ស្នើ
សុំជួយជួសជុលប្រាសាទព្រះវិហារ ប៉ុន្តែភាគីកម្ពុជាធ្វើការបដិសេធ ដោយលើកហេតុផល
ថា ភាគីកម្ពុជា បាន ធ្វើការព្រមព្រៀង ជាមួយប្រទេសផ្សេងៗរួចហើយ ក្នុងការជួសជុល
តួប្រាសាទដែលទទូលរងការទ្រុឌទ្រោម និង បាក់បែក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល